ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ ៩៥ ពីស្រុកឆែប ទៅកាន់ស្រុកជ័យសែនជាង១១គីឡូម៉ែត្រ មន្ទីរសាធារណការខេត្តព្រះវិហារកៀរសម្រួលរួចរាល់ ១០០%

139

ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ ៩៥ ពីស្រុកឆែប ទៅកាន់ស្រុកជ័យសែន ខេត្តព្រះវិហារ ប្រវែង ជាង១១គីឡូម៉ែត្រគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ត្រូវបានក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កៀរសម្រួលរួចរាល់ ១០០%ហើយ ដើម្បីតភ្ជាប់ចរាចរណ៍ឡើងវិញ ក្រោយពីត្រូវកាត់ផ្ដាច់ ដោយសារទឹកភ្លៀងនាពេលកន្លងមក។

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា រួចរាល់ ១០០%ហើយ ពុកម៉ែ បងប្អូន លែងមានកង្វល់ទៀតហើយ កំណាត់ផ្លូវជាតិលេខ ៩៥ ពីស្រុកឆែប ទៅកាន់ស្រុកជ័យសែន ខេត្តព្រះវិហារដែលនៅសល់ផ្លូវកំរាលក្រួសក្រហមប្រវែង ១១,១៩គីឡូម៉ែត្រ  ពេលនេះក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានកៀរសម្រួលរួចរាល់ ១០០%ហើយ ដើម្បីតភ្ជាប់ចរាចរណ៍ឡើងវិញហើយ បន្ទាប់ពីត្រូវកាត់ផ្ដាច់ ដោយសារទឹកភ្លៀងនាពេលកន្លងមក។

  លោក សំ លាងទ្រី បន្តថា យើងបានផ្លូវល្អស្អាតហើយ តែសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ពោលគឺ បើកបរក្នុងល្បឿន ៦០គីឡូម៉ែត្រ/ម៉ោងបានហើយ ដោយសារមានផ្លូវកោងច្រើនណាស់ និងបានអំពាវនាវ អោយបងប្អូន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ កុំភ្លេចដាក់ខ្សែក្រវាត់ កុំចាក់ដីខ្ពស់ជាងផ្លូវ ចាក់ដីលុបលូ លុបប្រឡាយទឹក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង