ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី

167

 

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ រោងចក្រ សហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១ រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១១ រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៤ រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២ រោងចក្រកេសកាតុង ចំនួន ២ រោងចក្រផលិតចំណីសត្វ ចំនួន ២ រោងចក្រផលិតថ្មម៉ាប ចំនួន ១ រោងចក្រកែច្នៃស្បែក ចំនួន ១ រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១ រោងចក្រដេរស្បែកជើង ចំនួន ១ រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១ រោងចក្រជ្រលក់ក្រណាត់ ចំនួន ១ រោងចក្រផលិតអេប៉ុង ចំនួន ១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១ ។

នេះ គឺជាលើកទី៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង