ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីកំពុងបើកការដ្ឋានមហាវិថីនិងស្ពានអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុន នាងក្នុងអភិវឌ្ឍតំបន់ជើងឯក

111


ភ្នំពេញ៖ លោកឃួង ស្រេងជាអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ តុលានេះបាននឹងកំពុងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានមហាវិថីនិងស្ពានអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុន នាងក្នុងអភិវឌ្ឍតំបន់ជើងឯក ខណ្ឌមានជ័យ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីផ្លូវជាតិលេខ២ទៅផ្លូវ៣៧១។

   គម្រោងស្ថាបនា មហាវិថីអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាងមាន ទទឹង៣០ម៉ែត្រ ទ្រូងផ្លូវ១៨ម៉ែត្រ ប្រវែង២៨៧០ម៉ែត្រនិងការស្ថាបនាស្ពានឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ដែលមានប្រវែង៨០ម៉ែត្រទទឹង១៨ម៉ែត្រ រួមនឹងការដាក់លូទំហំជាង២ម៉ែត្រផងដែរ។ កំណាត់ផ្លូវនិងស្ពានថ្មីនេះចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ពោលគឺចាប់ផ្តើមពីផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់មហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ មុខផ្សារប៉េសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ  ។ផ្លូវនេះមានសារៈសំខាន់ក្នុងការរំដោះចរាចរចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ដោយឆ្លងកាត់តំបន់អភិវឌ្ឍន៍បឹងទំពុន_ជើងឯក ដែលជាតំបន់អភិវឌ្ឍន៍ទីក្រុងរណបទីក្រុងបៃតង។ ផ្លូវថ្មីមួយខ្សែនេះត្រូវបានប្រសិទ្ធនាមថា មហាវិថីអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ហើយការសាងសង់ផ្លូវមួយខ្សែថ្មីនេះ មានគោលបំណង២ ទី១ ដើម្បីអនុវត្តន៍គម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២ ដើម្បីរៀបចំនិងសម្រួលឲ្យមានចរន្តសរសៃឈាម​នៃការធ្វើចរាចរណ៍បានល្អប្រសើរ៕


អត្ថបទដែលជាប់ទាក់ទង