ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវខេត្តលេខ២PVH៨ ជិត៦គីឡូម៉ែត្រនៅ ស្រុកជាំក្សាន្ត ត្រូវវបានមន្ទីរសាធារណការ​ ខេត្តព្រះវិហារ​ ជួសជុល ថែទាំឡើងវិញ

101

ព្រះវិហារ៖ កំណាត់ផ្លូវខេត្តលេខ២PVH ជិត៦គីឡូម៉ែត្រ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលខូចខាតកន្លងមកត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វើការជួសជុល ថែទាំឡើងវិញដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១រោចខែអស្សុជ ឆ្នាំថោះបញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការជួសជុលថែទាំ កំណាត់ផ្លូវខេត្តលេខ២PVH ប្រវែង.៥៥គីឡូម៉ែត្រ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ដោយធ្វើការកៀរសម្រួល ស្រោចទឹកកិនបង្ហាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

  លោក សំ លាងទ្រី ក៏បានអំពាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បើកបរ ដោយការគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង