ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្មែរតែងមានគំនិតទុដ្ឋិនិយមលើថ្នាក់ដឹកនាំខ្លួន

470


ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកនៅថ្ងៃទី២៦តុលានេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ឃើញខ្មែរតែងមានគំនិត ទុដ្ឋិនិយមលើថ្នាក់ដឹកនាំខ្លួន ក្នុងពេលដែលខ្លួន មិនដឹងថា បានធ្វើអ្វីខ្លះជាវិជ្ជមាន ដល់សង្គមខ្លួនឯងផង។

លោករដ្ឋមន្ត្រី បានសរសេរបន្ថែមថា ខ្ញុំក៏នឹកឃើញកាលពីទសវត្សរ៍ ៨០ អង្គការក្រៅរដ្ឋាភិបាលមួយ បានយកខ្មែរមួយក្រុម នៅក្នុងជំរំ ទៅធ្វើទស្សនកិច្ចនៅបាងកក ព្រោះពួកគាត់ជាក្រុមអ្នកចេះដឹងដែរ តែមិនដែលស្គាល់ស្រុកក្រៅ ។ គ្រាន់តែឃើញទីក្រុងបាងកកធំ ស្អាត បងស្រីម្នាក់ បានលាន់មាតថា ឃើញទេស្រុកគេ មិនពុករលួយរីកចំរើនអញ្ចឹង ! ពួកអង្គការក្រៅរដ្ឋាភិបាលនាំគ្នាលួចសើច ព្រោះសម័យនោះ អ្នកណាក៏ដឹងថា រដ្ឋាភិបាលថៃពុករលួយបែបណា ៕

អត្ថបទដែលជាប់ទាក់ទង