មន្ទីរសាធារណការ ខេត្តព្រះវិហារ បាននឹងកំពុងមមាញឹក បន្តរការជួសជុលកំណាត់ផ្លូវជាតិលេខ៩៥ ក្រាលកៅស៊ូ DBSTប្រវែងជិត៦០គីឡូម៉ែត្រ
ព្រះវិហារ៖ ក្រុមការងារ ជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បាននឹងកំពុងមមាញឹក បន្តរការជួសជុលកំណាត់ផ្លូវជាតិលេខ៩៥ ក្រាលកៅស៊ូ DBSTប្រវែងជិត៦០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារ ជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងមមាញឹក បន្តរការជួសជុលកំណាត់ផ្លូវជាតិលេខ៩៥ ក្រាលកៅស៊ូ DBSTប្រវែងសរុប៥៩.១គីឡូមម៉ែត្រ ដោយធ្វើការកាត់ចោះជួសជុលស្រទាប់គ្រឹះ ត្រង់ចំនុច គីឡូមែត្រលេខ៣៧+៤00 ដែលស្ថិតក្នុង ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោកសំ លាងទ្រី បានសូមអោយបងប្អូនប្រជាពលរដ្ឋរីករាយក្នុងការធ្វើដំណើរកម្សាន្តថ្ងៃសម្រាកចុងសប្តាហ៍ និងសូមអំពាវនាវ ដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាជ្រាបថា យើងមានផ្លូវល្អស្អាតហេីយ សូមចូលរួមថែរក្សាទាំងអស់គ្នា ពិសេសរាល់ពេលបេីកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយបើកបរមិនត្រូវលេីសល្បឿនកំណត់ ត្រូវដាក់ខ្សែក្រវ៉ាត់ការពារ កុំវ៉ាជែងទាំងប្រថុយប្រថាន និងកុំប្រើប្រាសទូរស័ព្ទដៃពេលកំពុងបើកបរ៕