ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី គាំទ្រវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជា

174

 

ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី១៤ខែវិច្ឆិកានេះ បានចេញផ្សាយព័ត៌មានថា កាលពីម្សិលមិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពេញអង្គនៃវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន លើកទី ១៩ ដើម្បីទទួលបានយោបល់ត្រឡប់មកវិញ ពីតំណាងវិស័យឯកជន និងពិភាក្សាអំពីយន្តការដោះស្រាយកង្វល់របស់ពួកគេ។

អូស្ត្រាលីរីករាយក្នុងការផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រដល់ក្រុមការងារ ធ្វើការលើវេទិកាមួយនេះ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាលេខាធិការដ្ឋាននៃវិស័យសាធារណៈ និងសភាពាណិជ្ជកម្មកម្ពុជា ដែលជាលេខាធិការដ្ឋាននៃវិស័យឯកជន។

តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់យើង ភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីនឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ វេទិកាមួយនេះ ក្នុងន័យលើកកម្ពស់វិធីសាស្រ្តអនុវត្តកិច្ចសហការដ៏ល្អបំផុត រវាងវិស័យសាធារណៈ និងវិស័យឯកជន និងធានាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានាប្រកបដោយបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង