ក្រសួងបរិស្ថាន ស្នើឲ្យបញ្ឈប់ការទន្ទ្រានកាន់កាប់ដីរដ្ឋ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ ហើយបដិសេធរាល់ឯកសារទិញលក់ដី
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានសេចក្តីជូនដំណឹង ពីការបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គីរីរម្យ។ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ទល់នឹងការទន្ទ្រានកាន់កាប់ដី ដោយខុសច្បាប់ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គីរីរម្យ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។
ការចេញវិធានការនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថានពិនិត្យឃើញថា តំបន់មួយចំនួននៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ គិរីរម្យ មានចលនាទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ រួមមាន ការកាប់ទន្រ្ទានកាន់កាប់ ការផ្ទេរ និងការទិញលក់ដោយខុសច្បាប់ ជាពិសេសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ទោះបីជាក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំការពារ និងទប់ស្កាត់យ៉ាងណាក៏ដោយ។
ក្រសួងបរិស្ថាន បដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដី ដោយខុសច្បាប់គ្រប់ប្រភេទ ដូចជា ការកាប់ទន្រ្ទានកាន់កាប់ ការផ្ទេរ និងទិញលក់ដីដោយខុសច្បាប់ នៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈ គិរីរម្យ។ រដ្ឋបាលមូលដ្ឋាន ជាពិសេសភូមិ ឃុំ និងស្រុក ត្រូវបញ្ឈប់ជាបន្ទាន់នូវការបញ្ជាក់លើលិខិតទិញលក់ដីរដ្ឋ ផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅក្នុងឧទ្យាន។
ខាងក្រោមនេះជាវិធានការរបស់ដែលដាក់ចេញដោយក្រសួងបរិស្ថាន៖