ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់មិត្តភក្តិប្លន់យកម៉ូតូ លក់យកលុយទៅដណ្ដឹងប្រពន្ធ

129

 

កំពង់ស្ពឺ : ព្រោះតែអូនបង្ខំយកលុយបណ្តាការទើបបងសម្លាប់មិត្តភក្តិយកម៉ូតូទៅលក់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ ដោយបានការដឹកនាំអង្អុលបង្ហាញពីលោកានងការ និងការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា ។

កម្លាំងនគរបាលនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូបានហើយ ។

ដូចមានរបាយការណ៍ដូចខាងក្រោម: កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង០៧និង៤០នាទី មានប្រជពលរដ្ឋបានប្រទះឃើញសាកសពដេកថ្កាប់មុខនៅក្នុងទឹកថ្លុក ខាងជើងរោងម៉ាសឿនកិនស្រូវអប្សរា រ៉ាយ ភូមិស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺសពជនរងគ្រោះឈ្មោះណយ ចាន់ណៃភេទប្រុសអាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ លំនៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ។

តាមការពិនិត្យ របស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត សពជនរងគ្រោះមានស្លាកស្នាមអា រ កពីមុខជិតដាច់ ស្មាមចាក់គល់ក១កាំបិត – ឆ្អឹងជំនីរធ្វេង៥កាំបិត-កំភួនដៃឆ្វេង១កាំបិត-ខ្នងដៃឆ្វេង១កាំបិត ។ បន្សល់កន្លែងកើតហេតុ:កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ។

តាមការបភ្លឺពីម្តាយជនរងគ្រោះ មានបាត់ម៉ូតូHONDA C125ស៊េរី២០២៣ពណ៌ខ្មៅ ។
នគរបាលខេត្តកំពង់ស្ពឺសន្និដ្ឋានថា ជាករណីឃាតកម្មគិតទុកជាមុន (សម្លាប់យកម៉ូតូ) ជនសង្ស័យស្គាល់គ្នានឹងជនរងគ្រោះ។

ក្រោយពីកំណត់ជនសង្ស័យ បានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលក្រងឧដុង្គម៉ែជ័យ ដេញតាមបង្រ្កាប ដល់ភ្នំពេញហើយជនសង្ស័យបានរថយន្តឈ្នួល គោលបំណងគេចទៅខេត្តពោធិសាត់មកដល់ចំនុចស្ពានព្រែកក្តាម ផ្លូវជាតិលេខ៥ បានសហការជាមួយសមត្ថកិច្ចស្រុកពញាឮឃាត់ខ្លួនជនសង្ស័យបាន ឈ្មោះពេជ្រ រ៉ាវី ភេទប្រុសអាយុ២០ឆ្នាំនៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ ។

ជនសង្ស័យបានសារភាពថា ពិតជាបានចាក់និងអា រក សម្លាប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវ ។
រីឯម៉ូតូជនរងគ្រោះ យកទៅលក់នៅភ្នំពេញ តែគមមានអ្នកទិញទុកចោលនៅផ្សារនាគមាស។
សមត្ថកិច្ចបានបន្តរកឃើញម៉ូតូ ជនរងគ្រោះ ដែលជនសង្ស័យយកទៅស៊ីគ្រឿង បូមមុខក្រោយ កុងទ័រស៊ីម៉ាំង កាបាំង ហើយផ្លុងទុកចោលនៅផ្សារនាគមាស ៕

 

អត្ថបទដែលជាប់ទាក់ទង