ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកវ៉ាត់ ចំរើនព្រមានអ្នករៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងផ្ដេសផ្ដាស់

174


​ភ្នំពេញ:លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានព្រមានចំពោះអង្គការក្រៅ រដ្ឋាភិបាលមួយចំនួន និង ក្រុមមនុស្សមួយចំនួនដែលចូល ចិត្តរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ឬ ម៉ារ៉ាតុង
ដោយគ្មានបទដ្ឋានច្បាស់លាស់ក្រោម លេសដើម្បីមនុស្សធម៌ឲ្យបញ្ឈប់ជា បន្ទាន់ចំពោះទង្វើបែបនេះ ។

​លោកព្រមានបែបនេះនារសៀលថ្ងៃទី២៦តុលាក្នុងឱកាសធ្វើសន្និសីទកាសែត​ ស្ដីពីការរៀបចំព្រឹត្តិការណ៍អន្តរ
ជាតិរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរលើកទី២ ៣ដែលនឹងធ្វើនៅថ្ងៃទី២ធ្នូ។ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង
អន្តរជាតិនេះបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ មកម្ល៉េះហើយឆ្នាំ២០១៨នេះគឺជាការរត់លើកទី២៣ ។

​គិតត្រឹមពេលនេះមានអ្នកចុះឈ្មោះចូលរួមរត់បានចំនួន៧.០០០ នាក់ហើយដែលក្នុងនោះមានចំនួន៣.៦១៦នាក់ ជាជនបរទេសដែលមាន៧៤សញ្ជាតិ ។ប្រទេសដែលចុះឈ្មោះចូលរួម រត់ច្រើនជាងគេមានមកពីទ្វីបអឺរុប និង ទ្វីបអាមេរិក ។ចក្រភពអង់គង់គ្លេសមានអ្នកចុះឈ្មោះ ច្រើនជាងគេគឺមានជាង៥០០នាក់ អាមេរិកជាង៤០០នាក់ និង បារាំងក៏ជាង៤០០នាក់ដែរក្រៅពីនោះ មានមកពីទ្វីបអាហ្វ្រិក និង អាស៊ី ។

​ខែធ្នូជាខែដែលពួកអឺរុបវិស្សមកាលអញ្ចឹង ហើយទើបអ្នរត់ភាគច្រើនមកពីទ្វីបអឺរុបនោះ ។លោកអគ្គលេខាធិការធ្វើការកត់សម្គាល់ថា ប្រសិនបើចំណតអាកាសយានដ្ឋាន ខេត្តសៀមរាបមានជើងហោះហើរ ក្រៅប្រទេសច្រើនជាងនេះអ្នក ចូលរួមរត់នឹងកើនឡើងខ្ពស់ ។ពួកគេមិនចង់មកស្នាក់នៅយូរទេ គេចង់មកដេកមួយយប់ ឬ ២យប់បន្ទាប់ពីរត់ចប់គេត្រឡប់ទៅវិញ ។ដោយសារជើងយន្តហោះចង្អៀតទើបគេមកមិនទាន់ ។

​សម្រាប់ការរត់បាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះ អ្នមករត់ភាគច្រើនជាអ្នករត់ដើម្បីសប្បាយ និងដើម្បីសុខភាពតែប៉ុណ្ណោះ ។អ្នករត់ដើម្បីសប្បាយបែបនេះ មានប្រមាណ៧០ភាគរយទៅហើយ ឯ អ្នករត់អាជីពមានប្រមាណ តែ៣០ភាគរយប៉ុណ្ណោះ ។

​លោកវ៉ាត់ ចំរើនបានអំពាវនាវឲ្យអ្នកចូលរួមរត់ទាំងអស់ មកចុះឈ្មោះឲ្យបានត្រឹមត្រូវ ព្រោះកន្លងមកមានអ្នករត់ខ្លះមករត់ដោយ មិនមានចុះឈ្មោះម្ល់ោះហើយអាវគ្មានស្លាកលេខ ។ អ្នកដែលពាក់អាវគ្មានស្លាកលេខ គឺគឺស្ថិតនៅក្រៅការការពារសុវត្ថិភាពរបស់អ្នករៀបចំ ។

​មេដឹកនាំកីឡារូបនេះរំពឹងទុកជា មុនថា២ ឬ ៣ ឆ្នាំទៀតព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ នឹងកាន់តែមានទំហ៊ំធំជាងនេះ ពេលនោះអ្នករត់អាចកើនដល់ជាង២០.០០០នាក់មិនខាន ។

អត្ថបទដែលជាប់ទាក់ទង