ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្នុងករណីឆក់ទូរស័ព្ទដៃ នៅទឹកល្អក់ទី១

101

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលីសខណ្ឌទួលគោកធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយ ឃាត់ខ្លួនបានជាក់ស្តែងម្នាក់និងស្រាវជ្រាប់ចាប់បានម្នាក់ ក្រោយពីពួកគេធ្វើសកម្មភាពឆក់

ទូរស័ព្ទដៃ បានសម្រេចនិងរត់គេចខ្លួន។

     អំពើឆក់នេះបានកើតឡើងកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ១រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០និង៣០នាទី នៅចំណុចមុខ ហាង PARK CAFE ទីតាំងផ្ទះលេខ៧០១ ផ្លូវលេខ១២៨ កែងផ្លូវលេខ២៥៧ ក្រុមទី៣៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

   លោកស៊ីម ពិសិដ្ឋ អធិការរងផ្នែកព្រហ្មខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០និង៣០នាទី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ដោយបានធ្វើការបង្រ្កាបជាក់ស្ដែង ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ដែលប្រព្រឹត្តនៅចំណុចមុខ ហាង PARK CAFE ទីតាំងផ្ទះលេខ៧០១ ផ្លូវលេខ១២៨ កែងផ្លូវលេខ២៥៧ ក្រុមទី៣៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០និង៣០នាទី ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ កែវ ភារាជ្យ ហៅ រាជ្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ  ជាអ្នកបើកម៉ូតូ  និងចាប់យកវត្ថុតាងម៉ូតូម៉ាក Honda C125 ស៊េរី2013 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BT- 9725 ចំណែក បក្សពួកឈ្មោះ សុខ រ៉ាម៉ន ហៅ ម៉ន ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកអង្គុយក្រោយ ធ្វើសកម្មភាពឆក់បាន យកទូរស័ព្ទដៃរបស់ជនរងគ្រោះគេចខ្លួនបាត់  ឃាត់ខ្លួន នៅចំណុចផ្លូវបេតុង ភូមិទ្រា១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួររកបក្សពួកបន្ត ។

   លោកបន្តថា លុះមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១និង០៥នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ទៀតឈ្មោះ សុខ រ៉ាម៉ន ជាអ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់ ឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុម ទី៣ ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងទូរស័ព្ទដៃជនរងគ្រោះមកវិញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីវិធីច្បាប់ ។

    ជនសង្ស័យ ឈ្មោះ សុខ រ៉ាម៉ន ហៅ ម៉ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរ កម្មករ សំណង់ ផ្ទះជួល ផ្លូវបេតុង ក្រុមទី៣ ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

     វត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃមួយគ្រឿងម៉ាក VIVO V11 ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់ យកទៅ)  បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើរសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

   បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

 

   

អត្ថបទដែលជាប់ទាក់ទង