ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយរកឃើញថាគ្មានប្រភពច្បាស់លាស់, សមត្ថកិច្ចជំនាញឃាត់ទុកផលិតផលសាច់បង្កកមួយកន្លែងជិត ៥,០០០គីឡូក្រាម

141

រាជធានីភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប៊ុន ចំរើន អគ្គនាយរង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី បានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុក និងចែកចាយផលិតផលសាច់បង្កក មួយកន្លែងនៅខណ្ឌមានជ័យ មន្ត្រីជំនាញរកឃើញថា ពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវ លើសាច់បង្កកចំនួន ៤,៧១០គីឡូក្រាម ។

ផលិតផលសាច់បង្កក ជិត០៥តោននេះ ត្រូវបានមន្ត្រីជំនាញឃាត់ទុក នៅនឹងកន្លែង ដោយតម្រូវឲ្យម្ចាស់ចូលខ្លួនមកបំភ្លឺ នៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងឯកសារបញ្ជាក់ ភាពត្រឹមត្រូវ ផងដែរ ។

អគ្គនាយកដ្ឋាន ក.ប.ប. សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសហការផ្ដល់ដំណឹងមកអគ្គនាយកដ្ឋាន នៅពេលណា ដែលឃើញ និងដឹងថា មានករណីចរាចរលក់ទំនិញ ម្ហូបអាហារ ដែលពុំមានអនុលោមភាព និងមានហានិភ័យខ្ពស់ ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង