ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសខណ្ឌឫស្សីកែវ ឃាត់ខ្លួនក្មេងស្ទាវ៣នាក់ ប្រើអាវុធខុសច្បាប់

110


ភ្នំពេញៈ ក្មេងស្ទាវ៣នាក់ដែលកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតិ (ដាវកែច្នៃមួយដើម) ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌឫស្សីកែវ ក្របួចជាប់។

លោក គល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២៧ខែតុលានេះ ដោយស្តីការបង្ក្រាបជាក់ស្តែកករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត (ដាវកែច្នៃមួយដើម) នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ នៅភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កំលាំងយើងបានចេញល្បាត ក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់
១/ ឈ្មោះ អ៊ូ រ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
២/ ឈ្មោះ ស៊ូ សុវាសនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និង
៣/ ឈ្មោះ បូរិន ហ្វារីត ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ១៥ឆ្នាំ មានទីលំនៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកអធិការបន្តទៀតថា ចំពោះសម្ភារៈ ដកហូតបានរួមមាន
១/ ដាវកែច្នៃ ០១ដើម
២/ ម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ីគី និច ពណ៍ស គ្មានស្លាកលេខ
ចំពោះមុខផ្នែកជំនាញ ខណ្ឌប៉ុស្តិ៍កំពុងសាកសួរ យកចំលើយកសាងសំណុំរឿងបញ្ចូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង