ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆាបឆេះផ្ទះអ្នកលក់ដូរហ្គាស និងបញ្ចូលហ្គាសនៅចាក់អង្រែក្រោម

63

ភ្នំពេញ៖នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ នៅម៉ោង ១១:៤០នាទីព្រឹក មានករណីអគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ឈ្មោះ ជា ប៉ូឡាយ ភេទ ប្រុស ប្រពន្ធឈ្មោះ អ៉ឹម សុខណា មុខរបរ លក់ហ្គាស និងបញ្ចូលហ្គាស ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយពីមានការសហការណ៍ដោយសុំកម្លាំងចុះអន្តរាគម ពីកងកម្លាំងនគរបាលពន្លត់់អគ្គីភ័យ រាជធានីភ្មំពេញ កម្លាំងរដ្ឋបាលសង្កាត់ និងនគរបាលប៉ុស្តិ៍ ដឹកនាំដោយលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បាញ់ទឹកពន្លត់អគ្គីភ័យនៅផ្ទះកើតហេតុខាងលើនោះអគ្គីភ័យបានថមថយរលត់អស់ទាំងស្រុងដោយគ្មានការឆាបឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងនោះឡើយ។ហើយក៏មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សម្នាណាម្នាក់ឡើយពោលគឺឆេះតែផ្ទះ។
ខណៈពេលនោះលោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមសូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោមពិសេសអ្នករកសុីលក់ដូរហ្គាស និង បញ្ចូលហ្គាស និង អ្នកលក់ដូរសាំងដបផងដែរសូមអោយមានការប្រុងប្រយ័ត្នខ្ពស់ព្រោះអីឈានចូលដល់រដូវរងាខ្យល់ធ្លាក់មកពីទិសខាងជើងបោកបក់យ៉ាងខ្លាំង។ដូចនេះសូមបងប្អូនមានការប្រុងប្រយ័ត្នពីបញ្ហាភ្លើង ផ្សែងផងដែរដើម្បីសុខ សុវត្ថិភាពដល់យើងទាំងអស់គ្នាពោលគឺការពារប្រសើជាជាងព្យាលបាល ៕

អត្ថបទដែលជាប់ទាក់ទង