ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន៣៣នាក់ ពាក់ព័ន្ធករណី បង្ខាំងមនុស្ស ដោយខុសច្បាប់ និងបើកអនឡាញខុសច្បាប់ ត្រូវឃាត់ខ្លួន

46

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣៣នាក់ ពាក់ព័ន្ធករណី បង្ខាំងមនុស្ស ដោយខុសច្បាប់ និងបើកអនឡាញខុសច្បាប់ ត្រូវបានកម្លាំងចំរុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន , នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យទាំង៣៣នាក់ និងវត្ថុតាងខាងលើ ត្រូវបានកងកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០:៣០នាទី នៅចំណុចផ្ទះលេខB5B6B7B8B9 ផ្លូវបេតុង ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយដោយមានការអនុញ្ញាតពីព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងកាដ្ឋាននគរបាលររាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ការិយាល័យអនុវត្តនីតិវិធី និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន/រំដោះជនរងគ្រោះឈ្មោះគៀង វាំងទឹង ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលក្រុងបាវិត ខេត្តស្វាយរៀង មុខរបរនៅផ្ទះ និងឃាត់ខ្លួនមនុស្សសរុប៤១នាក់ ក្នុងនោះជនជាតិចិនសរុប៣២នាក់ ជនជាតិវៀតណាម ចំនួន០១នាក់ ជនជាតិខ្មែរ ចំនួន០៨នាក់។

ក្រោយសមត្ថកិច្ចបានសាកសាកសួរក្នុងចំណោមជនសង្ស័យ៤១នាក់គឺមាន៨នាក់ជនជាតិខ្មែរ មិនជាប់ពាក់ព័ន្ធនោះទេ។

វត្ថុតាងចាប់យករួមមាន៖ រថយន្តម៉ាក TunDra ពណ៌ស ផ្លាកលេខភ្នំពេញ 2BN-7818, រថយន្តម៉ាក Land Cruser ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 2E-7997, រថយន្តម៉ាក Alphad ពណ៌ខ្ខ្មៅ ផ្លាកលេខ កម្ពុជា MV-PS-06, រថយន្តម៉ាក RoseRoy ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BV-5168, ម៉ូតូម៉ាកscoppy ពណ៌ស ផ្លាកលេខភ្នំពេញ1I-Q9259, ម៉ូតូម៉ាកSuzuki Revo ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1V-5574, លិខិតឆ្លងដែនប្រទេសចិន ចំនួន០៤ច្បាប់, ទូរស័ព្ទដៃ ចំនួន៤៦១គ្រឿង, កុំព្យូទរ័លើតុ ចំនួន៦៤គ្រឿង, កុំព្យូទរ័យួដៃ ចំនួន២គ្រឿង, សុីភីយូ ចំនួន៣គ្រឿង, លិខិតឆ្លងដែន ចំនួន៩ក្បាល, អុិន វីអរ កាមេរ៉ាចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣៣នាក់ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង