ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបអ្នកកាសែតកម្ពុជា និងក្រសួងរ៉ែ និងថាមពល រៀបចំវេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា»

42

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងក្រសួងរ៉ែ និងថាមពល បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅសណ្ឋាគារ សុខាភ្នំពេញ ដើម្បីផ្តល់អំពីបច្ចុប្បន្នភាពរួមទាំងស្ថានភាពទូទៅនៃវិស័យរ៉ែ និងថាមពល សំខាន់គោលដៅនៃការអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាពរួមទាំងបញ្ហាប្រឈមជាសកលសម្រាប់វិស័យជាអាទិភាព។

វេទិកាពិភាក្សាខាងលើនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានផ្តល់កិត្តិយស និងអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិន និងថ្នាក់ដឹកនាំនៃក្រសួងរ៉ែ និងថាមពល ព្រមទាំងអ្នកសារព័ត៌មានជាង៩០នាក់មកពីស្ថាប័នផ្សេងៗគ្នា។

នៅក្នុងវេទិកានោះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា លើកឡើងថា វិស័យរ៉ែ និង ថាមពលនៅកម្ពុជា ជាវិស័យគន្លឹះយ៉ាងសំខាន់ សម្រាប់ការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជា ។

គោលបំណងនៃការរៀបចំវេទិកាពិភាក្សា ដើម្បីជួយ អ្នកសារព័ត៌មាន បានស្វែងយល់បន្ថែម អំពីបច្ចុប្បន្ន ភាពរួមទាំងស្ថានភាពទូទៅ នៃ វិស័យរ៉ែ និងថាមពល សំខាន់គោលដៅនៃការអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាព រួមទាំងបញ្ហាប្រឈមជាសកល សម្រាប់វិស័យជាអទិភាពនេះ ។

គោលការណ៍ឧបត្ថម្ភធន (ការចេញខាត) ដើម្បីរួមចំណែកការលំបាក របស់ផ្នែកឯកជន ពាក់ព័ន្ធ និងជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ត្រូវបានលើកយកមកបង្ហាញ នៅក្នុងវេទិកាពិភាក្សានេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង