ខណ្ឌព្រែកព្នៅ រៀបចំពិធីប្រណាំងទូក«ង» នៅដងទន្លេសាបមហាជនចូលរួមទស្សនាយ៉ាងច្រើនកុះករ
ភ្នំពេញ៖នៅដងទន្លសាបក្នុងភូមិសាស្រ្តខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះរដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញបានរៀបចំពិធីអុំទូក«ង»ឬប្រណាំងទូក«ង»ដើម្បីសាកល្បងកម្លាំងគ្នារវាងកីឡា«ក»ទូក«ង»នីមួយៗដើម្បីទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក «ង»បណ្តែតប្រទីប និង អកអំបុកសំពះព្រះខែនៅភ្នំពេញនាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅចុងខែវិច្ឆិកាឆ្នាំ២០២៣។
ពិធីនេះដោយមានការចូលរួមពីសំណាក់លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រែកព្នៅ និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ហើយក្នុងនោះក៏មានការចូលរួមទស្សនាពីមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌព្រែកព្នៅ និង បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានព្រមទាំងមហាជនទូទៅមកពីទីជិតទីឆ្ងាយយ៉ាងច្រើនកុះករផងដែរពោលគឺមហាជនគាត់សប្បាយរីករាយក្នុងការទស្សនាមើលកម្សាន្តនៃការប្រណាំងទូក«ង»នៅដងទន្លេសាបក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅឆ្នាំនេះ«2023»ដែលរៀបចំឡើងដោយរដ្ឋបាលខណ្ឌព្រែកព្នៅ ៕