ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២២វិច្ឆិកានេះ គឺជាខួបគម្រប់៣ខែគត់ នៃរាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

34

 

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ៣ខែជារយៈពេលខ្លីណាស់សម្រាប់អាណត្តិ៥ឆ្នាំ ប៉ុន្តែ ៣ខែកន្លងទៅនេះ គឺជាពេលវេលាដែលប្រមុខដឹកនាំថ្មីវ័យក្មេងរបស់កម្ពុជាបញ្ចេញថ្វីដៃយ៉ាង
ក្លៀវក្លាដោយបង្ហាញពីលទ្ធផលការងារជាក់ស្តែងច្រើនជាងពេលវេលាទៅ
ទៀត។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា មិននិយាយតែមាត់ មិនសរសេរតែលើក្រដាស ប៉ុន្តែត្រូវបង្ហាញលទ្ ផល ជាក់ស្តែងនៅលើដី។ នេះគឺជាគោលការណ៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងជានិច្ចកាល ទន្ទឹងរង់ចាំសាច់ការជាក់ស្តែង លឿនរហ័ស និងប្រសិទ្ធភាព ច្រើនជាង សូត្រទ្រឹស្តី។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបង្ហាញជូនសមិទ្ធផលការងាររយៈពេល៣ខែដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សូមរង់ចាំតាមដានទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង