ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២២​ថ្ងៃ​ ខែតុលា គ្រោះថ្នាក់​ចរាចរ ស្លាប់​ចំនួន​ ១៥២​នាក់​ របួស​​ ៤៣៦​នាក់

364

​ភ្នំពេញ​ ៖​ ​របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-២៧​ ខែតុលា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២៧៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៥២​នាក់​ របួស​សរុប​ ៤៣៦​នាក់​ របួសធ្ងន់​ ៣០០​នាក់​ របួសស្រាល​ ១៣៦​នាក់​ ។​

យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៥​លើក​(​យប់​១​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ១​នាក់​ របួសធ្ងន់​ស្រាល​ ៩​នាក់ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង​៥​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ៩​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៤​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ គឺ​ បត់​គ្រោះថ្នាក់​ ១​លើក​ ស្រវឹង​១​លើក​ ងងុយដេក​ ១​លើក​ (​ស្លាប់​១​នាក់​)​ ។​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៣​លើក​ ផ្លូវ​ខេត្ត​ ២​លើក ។​ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ២​លើក​ រថយន្ត​តូច​ ២​លើក​ រថយន្ត​ធំ​ ១​លើក​។​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ កំពង់ធំ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​លទ្ធផល​ត្រួតពិនិត្យ​រយៈពេល​២៧​ថ្ងៃ​រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ៣៦០៨​គ្រឿង​ មធ្យោបាយ​ល្មើស​ ១១២៥​គ្រឿង អប់រំ​ ២៩២​គ្រឿង​ ​ មធ្យោបាយ​ពិន័យ​ ៨៣៣​គ្រឿង​៕

អត្ថបទដែលជាប់ទាក់ទង