ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បឺត សង្ឃឹម និងឆាយ មាសឆ្លងផុតជុំទី១

159

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementរជ្ជកាលថ្មីបានចាប់ផ្ដើមវគ្គជម្រុះជុំទី១ហៃយនាយប់ថ្ងៃទី២៧តុលា ។
​ការប្រកួតដែលមាន២ប្រកួតនោះអ្នកប្រដាល់ឆាយ មាសក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងបានប្រកួតឈ្នះអ្នកប្រដាល់ងួន គាក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ ។ ដោយសារការប្រកួតមានតែ៣ទឹកនោះ អ្នកប្រដាល់ទាំង២រូបនេះ
ចាប់ចាប់ផ្ដើមវាយសង្គ្រប់លើគ្នាទៅវិញទៅមក តាំងពីដើមទឹកទី១ទៅតែម្ដង ។

​ងួន គាបានវាយចេញច្រើនជាងតែការវ៉ៃចេញ របស់គេមិនសូវចំគោលដៅឡើយ ។ ចំពោះឆាយ មាសវិញគេវ៉ៃ ចេញមួយតែមានប្រសិទ្ធិភាពណាស់ ។ងួន គាប្រើកណ្ដាប់ដៃល្អតែជួបជាមួយឆាយ មាសគេវ៉ៃចេញមិនរួចតែទោះជា យ៉ាណាក៏ពួកគេប្រកួតរហូតចប់ទឹកទី៣ ។

​ឆាយ មាសឈ្នះពិន្ទុងួន គា៥ ទល់០ឯណោះគឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យឆាយ មាសជាអ្នកឈ្នះ ។ ឆាយ មាសកក់កៅអីសម្រាប់ជុំទី២ ឯ ងួន គាហាលអាវត្រឹមនេះ ។ ​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរបឺត សង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាប្រកួតឈ្នះអ្នកប្រដាល់សយ សីក្លិបពន្លឺវិបុល ដារិទ្ធពោធិ៍សែនជ័យដោយពិន្ទុដាច់ ។

​សយ សីវ៉ៃល្អហើយចិត្តរបស់ហ៊ានថែមទៀតផងតែជង្គង់និងកែងរបស់បឺត សង្ឃឹមបានរារាំងសយ សីមិនឲ្យហ៊ានពេកព្រោះកែងរបស់សង្ឃឹមមុតណាស់ ។អ្នកប្រដាល់ទាំង២រូបនេះក៏ប្រកួតគ្នាពេញទាំង៣ទឹកដែរ ហើយលទ្ធផលបឺត សង្ឃឹមត្រូវចៅក្រមទាំង៥ ផ្ដល់ពិន្ទុឲ្យឈ្នះសយ សីគ្រប់ៗគ្នា ។

​សយ សីបានខ្តាតចេញពីការប្រកួតតែត្រឹមនេះហើយក្នុងខណៈដែលបឺត សង្ឃឹមរកបានកៅអីមួយសម្រាប់ប្រកួតជម្រុះជុំទី២ ទៀត ។

​ការប្រកួតជាមិត្តភាពអន្តរជាតិនោះវង្ស ណយក្លិបកុលបុត្រគុនខ្មែរខ័ណ្ឌទួលគោក ប្រកួតចាញ់អ្នកប្រដាល់ថៃឃុន ក្រុងថេប(Khun Krongthep)ដោយពិន្ទុទាំងមិនអស់ចិត្ត ។

​ពួកគេជាកំពូលអ្នកលេងកែងដូចគ្នាតែវង្ស ណយភ្លាត់ស្នៀតត្រូវឃុន ក្រុងថេបវាយមួយកែងនៅទឹកទី៣ហើយត្រូវអាជ្ញាកណ្ដាលរាប់៨ ។ការប្រកួតនេះចៅក្រម៣រូបផ្ដល់ពិន្ទុឲ្យឃុន ក្រុងថេបឈ្នះ និង២រូបឲ្យវង្ស ណយឈ្នះ ។

អត្ថបទដែលជាប់ទាក់ទង