ជនរកស៊ីជួញដូរគ្រឿងញៀនភាគច្រើនមានសារធាតុញៀនក្នុងខ្លួន
ភ្នំពេញៈបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលិសបានបង្ហាញថាជនរកស៊ីជួញដូរគ្រឿងញៀននិងជនសង្គមងងិតភាគច្រើនដែលកម្លាំងសមត្ថកិច្ចប៉ូលិសបង្រ្កាបបានជាហូរហែរស្ទើរជារៀងរាល់ថ្ងៃនោះភាគច្រើនមានសារធាតុញៀននៅក្នុងខ្លួនតួយ៉ាងដូចជាជនរកស៊ីជួញដូរគ្រឿងញៀន២នាក់នេះចឹងត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌឫស្សីកែវបង្រ្កាបបានរួចពិនិត្យទៅឃើញមានសារធាតុញៀននៅក្នុងខ្លួន។
លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបានអោយដឹងនៅល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០១៨នេះដោយស្តីពីការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០១៨នេះនៅ
ចំណុចផ្លូវជាតិ៥ស្ថិត នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញហើយ
កំលាំងសមត្ថកិច្ចប៉ញលិសខ័ណ្ឌនិង
ប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យ០២នាក់ ១.ឈ្មោះ អន ផាន់ នឿន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ ភូមិជ្រោយឫស្សី ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ជួញដូរ,)មានសារធាតុញៀន។
២.ឈ្មោះ ដាង ឈុន ណារិទ្ធ ភេទប្រុសអាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយឫស្សីឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ( ជួញដូរ)(មានសារធាតុញៀន)។
លោកអធិការបន្តទៀតថា សម្ភារដែលកម្លាំងយើងដកហូតបានរួមមានៈ
១/ ម្សៅក្រាមពណ៍សថ្លាចំនួន០២កញ្ចប់(ថង់តូច០១កញ្ចប់ថង់ធំ០១កញ្ចប់)។និង
២/ ម៉ូតូ០១គ្រឿង ផលិតនៅចិនពណ៍ខ្មៅ ពាក់ស្លាកលេខ១.A.៨៥២២កំពង់ឆ្នាំង
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរ យកចម្លើយកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៏តាមនីតិវិធី៕