ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងវប្បធម៌ អរគុណថ្នាក់ដឹកនាំខេត្តក្រចេះ ដែលមានវិធានការយ៉ាងឆាប់រហ័សលើមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្តែងសិល្បៈល្ខោនបាសាក់ នាយប្រិមប្រិយស្រីម៉ៅ

40

រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ ២០២៣ បានចេញសូមគោរពជូន
ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តក្រចេះដោយបានចេញ សេចក្តីថ្លែងអំណរគុណចំពោះកិច្ចសហការ និងវិធានការគាំទ្រដល់ក្រុមសិល្បៈល្ខោនបាសាក់ នាយប្រិមប្រិយស្រីម៉ៅ។

យោង ៖ សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមព្រឹត្តិការណ៍ដែលបានកើតមានឡើងកន្លងមក នៅស្រុកស្នួល ខេត្តក្រចេះ , ឯកឧត្តមហាប់ ទូច រដ្ឋមន្ត្រីស្រីទី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូន ឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាបថា ក្រុមសិល្បៈល្ខោនបាសាក់នាយប្រិមប្រិយស្រីម៉ៅ បានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ២០១៥ ជាក្រុមសិល្បៈដែលមានអាសយដ្ឋានច្បាស់លាស់ និងមានការទទួលស្គាល់ពីសំណាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ។ មកទល់បច្ចុប្បន្នក្រុមសិល្បៈនេះបាននឹងកំពុងបន្តផ្តល់សេវាកម្មជាផ្ទាំងទស្សនីយភាព ល្ខោនបាសាក់នៅតាមបណ្តាខេត្តក្រុងនានា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះចំណាត់ការដ៏ឆាប់រហ័សរបស់ ឯកឧត្តម អភិបាលខេត្ត ក៏ដូចជារបស់ស្នងការនគរបាលខេត្ត ចំពោះព្រឹត្តិការណ៍ដែលបានកើតមាននៅ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលវិធានការនេះសរបញ្ជាក់ឱ្យឃើញពីការគាំទ្ររបស់ថ្នាក់ដឹកនាំខេត្ត ចំពោះសកម្មភាពសម្ដែងសិល្បៈ ទស្សនីយភាព ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រពៃជាវប្បធម៌ជាតិ ហើយដែលរាជរដ្ឋាភិបាលតែងតែផ្តល់ ការគាំទ្រ។ វិធានការនេះ គឺជាគំរូសហការគាំទ្រសម្រាប់បណ្តាខេត្តផ្សេងៗទៀត ក្នុងការចូលរួមបង្កលក្ខណៈ ងាយស្រួលដល់ក្រុមសម្តែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្តែងសិល្បៈថ្នាក់ជាតិ ក្នុងការរៀបចំការសម្តែងនៅតាម ទីសាធារណៈនានានៅទូទាំងប្រទេស។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីស្ដីទី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមស្នងការនគរបាលខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ ចំពោះវិធានការ ដែលបានដាក់ចេញដ៏ឆាប់រហ័ស និងកិច្ចសហការដ៏ល្អ ចូលរួមដល់កិច្ចការអភិរក្ស និងលើកកម្ពស់សិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិ។

ករណីមេប៉ុស្តិ៍ស្រែចា ស្រុកស្នួល ខេត្តក្រចេះ ចុះទៅរករឿង និងបញ្ឈប់ការសំដែង សិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយនៅវត្តក្នុងភូមិ អូរលុង ឃុំស្រែចា ស្រុក ស្នួល ខេត្ត ក្រចេះ កំពុងបង្ករការរិះគន់ខ្លាំងលលេីបណ្ដាញសង្គមយ៉ាងខ្លាំង មហាជនស្នេីរដល់ថ្នាក់ដឹកនាំមេត្តាពិនិត្យមើលផងទាន ។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ទាក់ទងទៅនឹងករណីឃាត់ការសម្តែងសិល្បៈល្ខោននាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូម ជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញសង្គម និងសាធារណជនឲ្យបានជ្រាបថា៖ បន្ទាប់ ពីទទួលព័ត៌មានលើបណ្តាញសង្គមថា មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្តែងសិល្បៈល្ខោនក្នុង ពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោយពីបានទទួលព័ត៌មានភ្លាម ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្តែងពិតប្រាកដ។ ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ។

ស្នងការដ្ឋាននគរបាលខេត្ត សូមធ្វើការអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាន នគរបាលខេត្ត។

ទន្ទឹមនេះដែរ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមថ្លែងអំណរគុណ និងត្រៀមដើម្បីទទួលរាល់ កិច្ចសហការមតិរិះគន់ដើម្បីស្ថាបនានានា ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្តាញផ្សព្វផ្សាយ សង្គមព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង