ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលខេត្តក្រចេះ ចេញលិខិតបង្គាប់ការផ្អាកការងារនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ នៅស្រុកស្នួល​ ជាបណ្តោះអាសន្ន​

43

 

ក្រចេះ៖​ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ​ នាថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ​ បានចេញលិខិតបង្គាប់ការ សម្រេចផ្អាកការងារបណ្ដោះអាសន្ន​ លោកអនុសេនីយ៍ឯក យឹង សំអឿន អត្តលេខ ៧១៣៤៥ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ក្រោយអនុវត្តការងារផ្ទុយពីបទវិន័យរបស់កងកម្លាំងនគរបាលជាតិ។

-យោងប្រកាសលេខ ៤២៨០ ប្រ.ក ចុះថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ ស្ដីពីការកែ សម្រួលការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។ -យោងប្រកាសលេខ ៤៣០៨ ប្រ.ក ចុះថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការកែ សម្រួលតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ។

ឯកឧត្តមស្នងការនគរបាលខេត្តក្រចេះ​ យោងតាមតម្រូវការចាំបាច់សម្រេច៖
ប្រការ១ : ត្រូវបានផ្អាកការងារបណ្តោះអាសន្នលោកអនុសេនីយ៍ឯក យឹង សំអឿន អត្តលេខ ៧១៣៤៥ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រែចារ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ។
មូលហេតុ : អនុវត្តការងារផ្ទុយពីបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
ប្រការ២ : លោកអនុសេនីយ៍ឯក យឹង សំអឿន ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ។
ប្រការ៣ ស្នងការរងទទួលផែនការងារសេនាធិការ ស្នងការរងទទួលផែនការងារធនធានមនុស្ស នាយការិយាល័យ បុគ្គលិក អធិការនគរបាលស្រុកស្នួល និងលោកអនុសេនីយ៍ឯក យឹង សំអឿន ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

អត្ថបទដែលជាប់ទាក់ទង