ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ប្រណាំងទូកសាកល្បងកំលាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក

45

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយកទីតាំងមុខវត្តឧណ្ណាលោម តាមទន្លេសាប ដើម្បីធ្វើការប្រណាំងទូកសាកល្បងកំលាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅរយះពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ទី២៨វិច្ឆិកាខាងមុខនេះ នៅមុខព្រះបរមរាជវាំង។

ពិធីអុំទូកសាកល្បងនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី ។
ចំពោះចំនួនទូកដែលបានចូលរួមទាំងទូកអុំ,ទូកមួងឬហៅថាទូកចែវ, ទូកខ្នាតអន្តរជាតិទាំងបុរស.នារីសរុបចំនួន៤៤ទូក ដោយបានចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរសនិងទូកចែវបុរស ដោយមាន កីឡាករ.កីឡាការនីសរុបចំនួន២.៨៧៩នាក់នារី៥៤នាក់។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក បានទាក់ទាញការចាប់អារម្មណ៏យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិ តាំងពីយូលង់មកហើយ ដែលបានបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណះភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។

អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិសម្រាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើង ក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឲ្យមានការរីកចម្រើន។ ម៉្យាងទៀតក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសាសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងសុខសន្តិភាពដ៏បរិបូណ៍ រួមទាំងដំណើរការអភិវឌ្ឍន៏ប្រទេសជាតិយ៉ាងឆាប់រហ័សពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងការដឹកនាំអនុវត្តដោយផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

យោងតាមការគូសបញ្ជាក់ពីលោកហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញឲ្យដឹងថា៖ គូទូកទាំងអស់ត្រូវប្រណាំង២ជើងគឺប្តូរខ្សែទឹកក្នុង និងខ្សែទឹកក្រៅដោយប្រើក្រូណូម៉ែត្រសំរាប់ចាប់កំរិតល្បឿន។ លោកនាយកមន្ទីរក៏បានអរគុណដល់លោកអភិបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ក្រោមឧិវាទរាជធានីភ្នំពេញដែលបានជួយគាំទ្រទាំងស្មារតី និងថវិកាសម្រាប់ការចំណាយក្នុងការប្រណាំងទូកជ្រើសរើសទូកលឿន, ទូកមធ្យមដើម្បីចូលរួមប្រកួតថ្នាក់ជាតិ។

ឯកឧត្តមឃួង ស្រេង ថ្លែងថា៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេច មហាវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឲ្យទទួលបានភាពសប្បាយរីករាយ។ លោកក៏នៅតែបន្តអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករ.កីឡាការិនីអុំទូកទាំងអស់ ត្រូវហូបចុក និងសំរាកឲ្យិបានគ្រប់គ្រាន់ជៀសវាងផលប៉ះពាល់ដល់សុខភាព ដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ ដោយក្តីយោគយល់និងអធ្យាស្រ័យគ្នា ព្រោះយើងមកចូលរួមលើកតម្កើងប្រពៃណីទំនៀមទំលាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហឹក្សាណាមួយរវាងគ្នានិងគ្នានោះទេ។

ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញជាលទ្ធផល ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិបុរស បានទៅលើទូកឈ្មោះពេជ្រកែវមុនីសែនជ័យបារមីអ្នកតាតំបងដែក។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិ នារី ចំណាត់ថ្នាក់លេខ១ សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ។ សម្រាប់ទូកអុំចំណុះ៦៨ទៅ៧៤នាក់ បានទៅលើទូកឈ្មោះមហានាគ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ៧៥ទៅ៧៦នាក់ បានទៅលើទូកឈ្មោះដូនពេញសែនជ័យ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ៧៧នាក់ឡើងទៅ បានទៅលើទូកឈ្មោះកំសាន្តជលសា។ សម្រាប់ទូកចែវ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ក្រពុំពេជ្រគង្កាឬទ្ធីសែនបារមីទួលរកា។ សម្រាប់ទូកប្រណាំងសាកល្បងទាំងនេះ សុទ្ធតែទទួលបានការឧបត្ថមពីឯកឧត្តមឃួង ស្រេង និងលោកស្រី ទៅតាមចំណាត់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង