ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះខ្នាតធំបូអ៊ីង៧៧៧ ហោះត្រង់ពីទីក្រុងស៊ីដនី មកចុះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្គរ

96

 

សៀមរាប៖ យន្តហោះខ្នាតធំបូអ៊ីង៧៧៧ ហោះត្រង់ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាលើកទី១ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៦:៤៤យប់ ដោយដឹកអ្នកដំណើរចំនួន ២០៨នាក់ និងក្រុមអាកាសយានិកចំនួន ១៦នាក់ សរុប ២២៤នាក់ និងត្រៀមហោះចាកចេញពីសៀមរាបវិញនៅថ្ងៃ ២៧ ខែវិច្ឆិកាខាងមុខនេះ។​នេះបើតាមការចេញផ្សាយព័ត៌មាន លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអញ្ជើញមកធ្វើបដិសណ្ឋារកិច្ច និងស្វាគមន៍ភ្ញៀវទេសចរដោយផ្ទាល់នៅអាកាសយានដ្ឋាន ដោយមានការអញ្ជើញចូលរួមពីប្រតិភូផ្នែកអាកាសចរណ៍ និងតំណាងខេត្ត ព្រមទាំងមន្ទីទេសចរណ៍ខេត្តសៀមរាប។ ក្នុងពិធីស្វាគមន៍នោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានរៀបចំផ្កាកូឡាប១ទង និងកន្សែង១ ជូនភ្ញៀវទេសចរម្នាក់ៗ។

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន២០៨នាក់ មកកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) តាមជើងហោះ ហើរត្រង់ពីទីក្រុងស៊ីដនីយ៍(Sydney) នៃប្រទេសអូស្ត្រាលី (Australia) ដោយប្រើប្រាស់អាកាសយានធុនធំ (Wide-Body Aircraft) ប្រភេទប៊ូអ៊ីង(Boeing) ៧៧៧-២០០ ។

ពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនេះ គឺប្រព្រឹត្តទៅដោយភាពរួស រាយរាក់ទាក់ និងកក់ក្ដៅក្រៃលែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ ព្រមទាំង ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក្រោយពីអាកាសយានដ្ឋានដ៏ថ្មីស្រឡាងនេះត្រូវបានសម្ភោធ ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ការរៀបចំពិធីស្វាគមន៍នេះគឺដើម្បីបញ្ជាក់ជូនសាធារណជនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រតិបត្តិករ អាកាសចរណ៍ ភ្នាក់ងារទេសចរណ៍ និងវិស័យផ្សេងៗទៀតដែលពាក់ព័ន្ធនិងវិស័យអាកាសចរណ៍ស៊ីវិល ក្នុង ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ថា៖ ក្រោមម្លប់សុខសន្តិភាព និងក្រោមមាគ៌ាដឹកនាំដ៏ ឈ្លាសវៃត្រឹមត្រូវ និងចក្ខុវិស័យច្បាស់លាស់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបានបន្តការអភិវឌ្ឍន៍ដោយសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រតែមួយគត់ដែលខេត្តសៀមរាបក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖

១/. មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ទទួលជើងហោះហើរត្រង់ ពីតំបន់ឆ្ងាយៗ ដូចជាមកពី ប្រទេសអូស្ត្រាលីនៅថ្ងៃនេះ ដែលពីមុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ពុំអាចអនុញ្ញាតចុះចត អាកាសយានធុនធំបាន ដោយសារមានការព្រួយបារម្ភពីផលប៉ះពាល់ដល់ប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌ
ពិភពលោកដែលកើតឡើងដោយសារសម្លេងរំញ័ររបស់អាកាសយានធុនធំ និងហេដ្ឋារចនាសម្ព័ន្ធអាកាសយាន ដ្ឋាននៅមានកម្រិតជាដើម ។

២/. ជំរុញនិងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងនានា ដើម្បីរៀបចំបើកជើងហោះហើរត្រង់ជាប្រក្រតី (Direct Scheduled Flights)ពីគ្រប់ទិសទី នៃអន្តរទ្វីប ដូចជា អឺរ៉ុប មជ្ឈិមបូព៌ា ឥណ្ឌា និងសហរដ្ឋអាម៉េរិក ជាដើម តាមរយៈការប្រើប្រាស់អាកាសយានធុនធំ និងហោះហើររយៈចម្ងាយឆ្ងាយ ដោយមិនចាំបាច់ធ្វើការ តភ្ជាប់ជើងហោះហើរក្នុងតំបន់ មកកាន់ខេត្តសៀមរាប ក្រោមគោលនយោបាយបើកចំហរជើងមេឃ របស់រាជ រដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។
៣/. ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ ជូនអ្នក ដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ ប្រកបដោយផាសុខភាព ស្ថេរភាព និងចីរភាព។

ពិធីស្វាគមន៍ទទួលជើងហោះហើរត្រូវបានរៀបចំឡើងតាមលក្ខណៈប្រពៃណីជាតិ និងអន្តរជាតិ តាម រយៈការបាញ់ទឹកទទួលស្វាគមន៍អាកាសយាន ជូនបាច់ផ្កា និងក្រម៉ា ដល់អ្នកដំណើរតាមផ្លូវអាកាស គ្រប់ៗគ្នា ទាំង២០៨នាក់ និងក្រុមអាកាសយានិក ចំនួន១៦នាក់ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង