ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រាក់ទ័រភ្ជួរដីក្បែរភូមិ បណ្ដាលឱ្យជាន់មីនផ្ទុះ ខូចខាតត្រាក់ទ័រទាំងស្រុង និងមនុស្សរបួសស្រាលម្នាក់

105

 

ខេត្តឧត្តរមានជ័យ៖ ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានឧប្បត្តិហេតុផ្ទុះមីនមួយករណីនៅភូមិត្រាំប៉ោងត្បូង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងហេតុការណ៍នោះកើតឡើង ដោយសារប្រជាពលរដ្ឋបើកបរត្រាក់ទ័រភ្ជួរដី ក្បែរភូមិបណ្ដាលឱ្យជាន់មីនផ្ទុះ ធ្វើឱ្យខូចខាតត្រាក់ទ័រទាំងស្រុង និងមនុស្សរបួសស្រាល ម្នាក់ បច្ចុប្បន្នជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកត្រពាំងប្រាសាទ។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

អត្ថបទដែលជាប់ទាក់ទង