ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាធុរកិច្ចមេគង្គ-កូរ៉េ លើកទី១១ ផ្តល់នូវឱកាសថ្មី ក្នុងការពង្រឹងភាពជាដៃគូ និងជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងបណ្តាប្រទេសមេគង្គ ជាមួយសាធារណរដ្ឋកូរ៉េ

39

 

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ ជាឧត្តមមន្រ្តីមេគង្គកម្ពុជា និងជាសហប្រធានមេគង្គ-កូរ៉េ បានអញ្ជើញចូលរួមដឺកនាំកិច្ចប្រជុំវេទិកាធុរកិច្ចមេគង្គ-កូរ៉េ លើកទី១១(11th Mekong-ROK Business Forum) ជាមួយឯកឧត្តម Chung Byung-won អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល។

វេទិកាធុរកិច្ចមេគង្គ-កូរ៉េ លើកទី១១ នេះ បានផ្តល់នូវឱកាសថ្មី ក្នុងការពង្រឹងភាពជាដៃគូ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងបណ្តាប្រទេសមេគង្គជាមួយសាធារណរដ្ឋកូរ៉េ។ គួរកត់សម្គាល់ថា វេទិកាធុរកិច្ចនេះមានការចូលរួមពីសភាពាណិជកម្មកម្ពុជា សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉ អ្នកវិនិយោគទុនកូរ៉េ និងអ្នកវិនិយោគទុនមកពីបណ្តាប្រទេសមេគង្គផងដែរ៕

អត្ថបទដែលជាប់ទាក់ទង