ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ភ្លេចដកសោរ-ចោរលួចម៉ូតូC125ccបានសម្រេច នៅភូមិសំបូរមាស

58

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលប្រតិបត្តិការបង្ក្រាបមុខសញ្ញាចោរលួចម៉ូតូ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យឈ្មោះ ពែល បូរី ប្រុស ២៤ឆ្នាំ ភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ម៉េញ សាម៉ុន ប្រុស ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ លេខតួ និងលេខម៉ាស៊ីន ND125ME-9826590 ស្លាកលេខតាកែវ1O-5000 ដោយសារតែភ្លេចដកសោរចេញបញ្ឈម៉ូតូទុកនៅលើផ្លូវកៅស៊ូមុខផ្ទះ ។

ក្រោយជនរងគ្រោះបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ លោកវរសេនីយ៍ឯក ចន សុភិត អធិការស្រុក បានបេីកប្រតិបត្តិការសហការឃាត់មុខសញ្ញាបានភ្លាមៗ នៅក្នុងស្រុកគងពិសីជនសង្ស័យជិះរត់គេចមកតាមផ្លូវជាតិលេខ៤១។

ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជាគោលការណ៍ចំពោះវត្ថុតាង(ម៉ូតូ) សមត្ថកិច្ចយើងបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ចំណាត់ការនីតិវិធីបន្ដ ៕

អត្ថបទដែលជាប់ទាក់ទង