ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតចំនួន ៥៣៨នាក់ ក្នុងពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក

61

 

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតចំនួន ៥៣៨នាក់/ស្រី ៤៣នាក់ ក្នុងពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣។

ត្រូវបន្ធូរបន្ធយទោស និងលើកលែងទោសដូចខាងក្រោម៖
– បន្ថយទោសរយៈពេល ៣ខែ ចំនួន ៣៩១នាក់ (ស្រី ៣១នាក់)
– បន្ថយរយៈពេល ៦ ខែ ចំនួន ១៣២នាក់ (ស្រី ១០នាក់)
– បន្ថយរយៈពេល ៩ ខែ ចំនួន ១២នាក់ (ស្រី ១នាក់)
– បន្ថយរយៈពេល ១២ខែ ចំនួន ១នាក់(ស្រី ០នាក់)
– បន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ ចំនួន ១នាក់(ស្រី ០នាក់)
– លើកលែងទោសចំនួន ១នាក់(ស្រី ១នាក់)៕

អត្ថបទដែលជាប់ទាក់ទង