ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦ នាក់ស្លាប់ និងរងរបួស១៦ នាក់ ករណីរថយន្តដឹកក្រុមឆៃយ៉ាំធ្លាក់ពីលើភ្នំគូលែន

41

 

ខេត្តសៀមរាប៖ មនុស្សចំនួន ៦ នាក់ ស្លាប់របួស១៦នាក់ ស្រី១៦នាក់ ករណីរថយន្តធ្លាក់ពីលើភ្នំគូលែន នៅវេលាម៉ោង១៦និង០០ នាទី ថ្ងៃទី២៧ ខែវិច្ឆិកា នេះ។

លោក យឹប យ៉ុងឈាង អធិការស្រុកស្វាយលើ បានឲ្យដឹងថា នៅវេលាម៉ោង១៦,០០ នាទី ថ្ងៃទី២៧ ខែវិច្ឆិកា នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវ ដែលមានចំណោទខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់នៅនឹងកន្លែងចំនួន៦នាក់ ក្នុងនោះស្រី២នាក់។ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជា១៦នាក់។

លោកអធិការស្រុក មិនបានបញ្ជាក់អំពីមូលហេតុរថយន្ត ធ្លាក់ផ្លូវនោះទេ ដោយលោកកំពុងចូលរវល់ជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ៕

 

អត្ថបទដែលជាប់ទាក់ទង