ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះផ្សារសន្តិភាព២ មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី២

151

 

ភ្នំពេញ៖ (ព័ត៌មានបឋម) មានករណីអគ្គិភ័យឆាបឆេះផ្សារសន្តិភាព២ មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ១និង០០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។

រាជធានីភ្នំពេញ​៖
(ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង​ ០០និង៥០​ នាទីយប់អធ្រាត្រ ថ្ងៃអង្គារ៍ ១រោច ខែកត្កិត ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយ​បានកន្លែងកើតឡើងនៅចំណុចផ្សារបុរីសន្តិភាព២ ផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំង​ ស្រី ចាន់ថាត ភេទ​ ប្រុស អាយុ ៣៨​ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ​ ម្ចាស់ផ្សារ ។
– មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។
-​ ប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ៣២​x១០០​ ម៉ែត្រ។
-​ ខូចខាតសម្ភារៈ ឆេះតូបក្នុងផ្សារចំនួន ៤១៩​ តូប អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

-​ ស្លាប់​មនុស្ស​ :​ គ្មាន ។
-​ របួស​មនុស្ស​: គ្មាន ។

+​ កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តការិយាល័យអគ្គិភ័យ​ចំនួន ២០​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២៤០​ រថយន្ត​ ស្មើរនឹង ៩៦០​ ម៉ែត្រគូប ។
+​ រថយន្តជំនួយ:
-​ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ១២​ ម៉ែត្រគូប ។
-​ រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ១២​ ម៉ែត្រគូប ។
-​ រថយន្តអគ្គិភ័យង៧០ចំនួន ០៥​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៩​ រថយន្ត​ ស្មើនឹង ៣៦​ ម៉ែត្រគូប ។
-​ រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៦​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨​ រថយន្ត​ ស្មើនឹង ៣២ម៉ែត្រគូប ។
​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង ០៨:០០ នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល។

អត្ថបទដែលជាប់ទាក់ទង