ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន ត្រូវបែរមកសិក្សាលើ ចំណេះដឹងបណ្ដុះបណ្ដាល បច្ចេកទេសវិជ្ជាជីវៈ ហើយនឹងបត់ខ្លួនឲ្យទាន់ ក្នុងឧស្សាហកម្ម ៤.០

154


ភ្នំពេញ៖ ទាក់ទងនឹងការអប់រំរបស់វិទ្យាស្ថាន អាជីវកម្មអន្តរជាតិ បានផ្ដោតសំខាន់គឺការអនុវត្តន៍ ដោយផ្ទាល់៧០ភាគរយ និងទ្រឹស្ដីចំនួន៣០ភាគរយ។ ក្នុងន័យនេះលោកចង់បញ្ជាក់ថា រាល់សិស្សដែលបានសិក្សាចេញពី វិទ្យាស្ថានទៅគឺសុទ្ធតែ មានការងារធ្វើគ្រប់ៗគ្នា ។

ក្រោយបញ្ចប់ ចែកសញ្ញាបត្រជូនដល់សិស្ស វិទ្យាស្ថានអាជីវកម្មអន្តរជាតិនៅថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០១៨ នាសណ្ឋាគារ ហាយស្កាយ លោកបណ្ឌិតឡី សុភាព នាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ លោកឡី សុភាព បានលើកឡើងថា ជាលទ្ធផលជោគជ័យសិស្សានុសិស្ស ទាំងអស់ក្រោយពីបាន បញ្ចប់ការសិក្សា ឃើញថា និស្សិតទាំងអស់មានការងារ ធ្វើគ្រប់គ្នា ក្រោយការធ្វើនូវកំណែទម្រង់ ដែលឈានទៅរកវិស័យ ឌីជីថល ៤.០ នៃការធ្វើទីផ្សារ ហើយការបណ្ដុះបណ្ដាលកំណែទម្រង់ទៅលើការបណ្ដុះបណ្ដាលចំណេះដឹងពិត អនុវត្តន៍ជាក់ស្តែង ៧០ភាគរយ និងទ្រឹស្ដី៣០ភាគរយ ហើយនឹងយកលទ្ធផលការងារតែម្តង។ បានន័យថា ចំណេះដឹងវាស់នៅលើសញ្ញាបត្រ ចំណែកសមត្ថភាពវាស់នៅលុយតែម្តង។

លោកនាយកវិទ្យាស្ថានសង្កត់ធ្ងន់ថា ប្រសិនជាបុគ្គលណា មានចំណេះដឹងប៉ុណ្ណាគឺមិនសំខាន់ឡើយ តែសំខាន់ត្រូវចេះយក ចំណេះដឹងដែលបានសិក្សា យកមកកែច្នៃ ឲ្យបានចេញជាលទ្ធផល គឺលុយ ទ្រព្យសម្បត្តិ នោះទើបហៅថាចំណេះដឹងពិត ព្រមទាំងបូកកិត្តិយស ក្នុងសង្គមផងដែរ។ ” បើអ្នកនុះមានចំណេះដឹងប៉ុនណាវាមិនសំខាន់ទេ ក៏ប៉ុន្តែត្រូវយកចំណេះដឹងនោះ ច្នៃឲ្យចេញជាលទ្ធផលលុយ ជាទ្រព្យសម្បត្តិ នោះទើបហៅថាចំណេះដឹងពិត ហើយបូកនឹងកិត្តិយសក្នុងសង្គម” លោកបានបន្ថែមយ៉ាងដូច្នេះ។

លោកបន្តថា បើអ្នកណាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសង្គម ក៏មិនទាន់ឆ្លើយតប អីចឹងហើយបានជាសញ្ញាបត្រវិជ្ជាជីវៈ វិទ្យាស្ថានកម្រនឹងចេញឲ្យសិស្សានុសិស្ស ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទើបយើងចេញឲ្យ តាមរយៈការពិនិត្យមើលលើមូលដ្ឋានអាជីវកម្ម ដែលនិស្សិត សិស្សរបស់វិទ្យាស្ថានចុះទៅពិនិត្យ ដើម្បីពិនិត្យមើលលទ្ធផលបែបម៉េច អីចឹងជាប់ធ្លាក់ នៅលើខ្ញុំ ដែលជាអ្នកវាយតម្លៃ ៣០ភាគរយ ឯ៧០ភាគរយទៀត គឺនៅតាមមូលដ្ឋានអាជីវកម្មជាអ្នកវាយតម្លៃផ្ទាល់។​ នេះគឺជាកំណែទម្រង់វិស័យអប់រំមួយ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលផ្តោតទៅលើចំណេះដឹងវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងកិច្ចការងារនេះ ចំណេះដឹងវិជ្ជាជីវៈ លទ្ធផលចំណេះដឹងការងារពិតៗតែម្តង។

ក្នុ្ងងឱកាសនោះដែរ លោកក៏បានអំពាវនាវដល់យុវជន នៅទូទាំងប្រទេស ឲ្យបែរមកសិក្សាលើ ចំណេះដឹងបណ្ដុះបណ្ដាល បច្ចេកទេសវិជ្ជាជីវៈ ហើយនឹងបត់ខ្លួនឲ្យទាន់ ក្នុងសភាពការណ៍គឺ៤.០ សម័យភាវូបនីយកម្ម ឌីជីថល បានន័យថាក្នុងឧស្សាហកម្ម៤.០ ឲ្យបានគ្រប់ៗគ្នា ដែលគេហៅថាឧស្សាហកម្មលើកទី៤៕

អត្ថបទដែលជាប់ទាក់ទង