ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅសង្កាត់គីឡូម៉ែត្រលេខ៦ចំនួន ៦១៣៤ក្បាលដី

46

ភ្នំពេញ៖នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិក្រោលគោ ភូមិស្ពានខ្ពស់ និងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំនួន ៦១៣៤ក្បាលដី ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោកឃួង ស្រេង អភិបាលមនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ប៊ិន សូឈី អនុប្រធានមន្ទីរ រៀបចំដែនដីនគរូបនីកម្មសំណង់និងសូរិយោដី.រាជធានីភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខណ្ឌឫស្សីកែវ, ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរ ដ.ន.ស.ស.រាជធានីភ្នំពេញ, ចៅសង្កាត់ មន្ត្រីសង្កាត់ និងប្រជាពលរដ្ឋចំនួន ប្រមាណជាង ៩០០នាក់ នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក)។

គួរបញ្ជាក់ដែរថា ៖ការប្រគល់វិញ្ញាបនបត្រនេះ គឺមាន ០២ ទីតាំង៖ ១. ភូមិក្រោលគោ នៅទីតាំងវត្តទួលសន្តិវ័ន ២.ភូមិស្ពានខ្ពស់ និងភូមិបឹងឈូក នៅទីតាំង ការិយាល័យភូមិបាលខណ្ឌឫស្សីកែវ និងមានរយះពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី៣០ នេះតទៅ រហូតដល់ថ្ងៃកំណត់។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋមិនបានមកដកប័ណ្ណទេ បងប្អូនអាចទៅដកប័ណ្ណ នៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌឫស្សីកែវ បន្តបាន គឺយើងរក្សាទុកនៅទីនោះរយះពេល មួយខែទៀត លើសពីនេះវិញ្ញាបនបត្រដែលនៅសេសសល់ មន្ត្រីយើងនិងបញ្ជូនទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ជាអ្នករក្សាទុក ដូច្នោះបងប្អូនអាចទៅដកនៅទីនោះបាន៕

អត្ថបទដែលជាប់ទាក់ទង