ប្រកួតកីឡាស្ប៉េស្យ៉ាលអូឡាំពិកថ្នាក់ជាតិឆ្នាំ២០១៨
ភ្នំពេញ:គណៈកម្មាធិការជាតិស្ប៉េស្យ៉ាលអូឡាំពិកកម្ពុជា បានបើកការប្រកួតកីឡាសម្រាប់ជនពិការ ខ្សោយ
សតិបញ្ញាពេញមួយ ថ្ងៃទី២៨តុលាដើម្បីជ្រើសរើសរកក្រុមបាល់ទាត់មួយក្រុម សម្រាប់ចូលរួមការប្រកួតអនុតំបន់មេគង្គ នៅទីក្រុងហូជីមិញនាខែក្រោយនេះ ។
នេះជាការប្រកួតថ្នាក់ជាតិដោយរួមបញ្ចូលកម្មវិធីត្រួតពិនិត្យសុខភាព និង វេទិកាសុខភាពសម្រាប់ជនពិការខ្សោយសតិបញ្ញា ។ សូមបញ្ជាក់ថាកម្មវិធីត្រួតពិនិត្យសុខភាពនេះ គឺសម្រាប់កីឡាករ-កីឡាការិនីខ្សោយបញ្ញាដែលមានអាយុចាប់ពី២ឆ្នាំឡើងទៅ ។
ក្រុមដែលចូលរួមប្រកួតមានមកពីខេត្តស្វាយរៀង កំពង់ធំ បាត់ដំបង តាកែវ អង្គការនៃភាពញញឹមនៃកុមារអង្គការមូលនិធិកុមារពិការកម្ពុជា បណ្ដាញអានាព្យាបាល និងសមាគមឧ៍ពុក ម្ដាយកុមារពិការសតិបញ្ញា ។
ប្រភេទកីឡាដែលដាក់ឲ្យប្រកួតមានបាល់ទាត់ដែលលេង ម្ខាង៥នាក់ និងប្រភេទកីឡាអត្តពលកម្ម ដែលមានវិញ្ញាសារត់៥០ម៉ែត្របុរស-នារី រត់១០០ម៉ែត្របុរស-នារី និងរត់២០០ម៉ែត្របុរស-នារី ។