ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីកុំឱ្យមានជនខិលខូចមួយចំនួន រំលោភបំពានយកដីបឹង អភិបាលខេត្តកណ្តាល​ ស្នើសុំឱ្យមន្ទីរសូរិយាដី ចុះបញ្ជីដីបឹងរដ្ឋ

122

ខេត្តកណ្តាល ៖ថ្មីៗនេះលោកអភិបាលខេត្តកណ្តាល ស្នើសុំអោយមន្ទីរសូរិយាដីចុះបញ្ជីដីបឹងក្នុងខេត្ត មួយចំនួនចូលជាដីសម្បត្តិ
របស់រដ្ឋ ។ ក្នុងនោះ លោកបណ្ឌិត ម៉ៅ ភិរុណ ធ្វើជាតំណាងអោយពលរដ្ឋជាម្ចាស់ដីរដ្ឋ ដើម្បីការពារដីរដ្ឋនោះ ហេីយត្រូវបានប្រជាពលរដ្ឋគាំទ្រ និងកោតសរសើដល់អភិបាលខេត្តរូបនេះ

មូលហេតុអភិបាលខេត្តធ្វើបែនេះដោយពេលកន្លងមកដីរដ្ឋមួយចំនួនត្រូវបានឈ្មួញឧកញ៉ាមានអំណាច រំលោភបំពានយកតាមរយៈបំផុសបំផុល ដោយយកប្រជាពលរដ្ឋជាខែល អោយផ្តិតមេដាយលក់ដី បឹង និងមួយចំនួនទៀតជួលពលរដ្ឋដែលជាមិនមែនម្ចាស់កម្មសិទ្ធ
អោយមកតំណាងម្ចាស់ដី និងកក់លុយបន្តិចបន្តួច ដែលជាលេសរបស់ក្រុមឈ្មួញ ដេីម្បីយកមេ
ដាយនោះ មកបព្ជាក់ប្រាប់ដល់អជ្ញាធរថាខ្លួនបានទិញពីពលរដ្ឋពិត តែតាមពិតម្ចាស់កម្មសិទ្ធជាសម្បត្តិរបស់រដ្ឋ ហេីយនេះជាល្បិចកិចកល់របស់ពួកក្រុមឈ្មួញខឹលខូចមួយចំនួនដែលតែងតែប្រេីមធ្យោបាយគ្រប់ល្បិចដេីម្បីទទួល
ប្រយោជន៍ ហេតុនេះហេីយជាកត្តាដែលធ្វេីអោយ ឯឧ អភិបាលខេត្ត ក៏ដូចខាងមន្ទីរ និងមន្រ្តីជំនាញពិបាកក្នុងធ្វេីការនាពេលកន្លងមក។

យើងគួរតែដឹងគ្រប់គ្នាហើយ មួយរយៈកន្លងមកនេះ បញ្ហាទំនាស់ដីធ្លីបានកើតឡើងស្ទើរគ្រប់កន្លែង ក្នុងខេត្តកណ្តាលបព្ហាទំនាស់ដីនេះ បានកើតឡើងដោយសារមានឈ្មួញទិញរឿង ដែលមានអ្នកមានលុយនៅពីក្រោយខ្នង ឈ្មួញទិញរឿងនេះ បានន័យថា ឈ្មួញបានឲ្យក្រុមអ្នកគួកជេរដើរបំផុសប្រជាពលរដ្ឋផ្សេងទៀតទៅចាប់ដីដែលមានម្ចាស់រួចហើយលក់ឲ្យខ្លួន ដោយមិនស្របច្បាប់ ហេតុនេះការលក់ទិញដីធ្លីមិនបានទទួលដឹងលឺពីអាជ្ញាធរទេ កន្លងមកមាននៅឃុំរកាខ្ពស់ ស្រុកស្អាង ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ និងកៀនស្វាយ ក៏មានឈ្មួញបានដើរបំផុសអោយប្រជាពលរដ្ឋឲ្យ ធ្វើការតវ៉ាឡោមព័ទ្ធសាលាឃុំនិងគំរាមដាក់
សំពាតឲ្យស៊ីញ៉េដីរដ្ឋលក់ឲ្យខ្លួន បើមិនព្រមស៊ីញ៉េទេ ក្រុមខ្លួននឹងបំផុសឲ្យប្រជាពលរដ្ឋធ្វើការតវ៉ាដូចនៅមុនថ្ងៃបោះឆ្នោតជាដេីម។

ករណីនេះមិនមែនមានតែស្រុកខាងលេីនោះទេគឺមានឃុំជាច្រើនទៀត ដែលរងគំនាបពីសំណាក់ក្រុមឈ្មួញដូចគ្នាដោយមើលឃើញថា ក្រុមឈ្មួញខិលខូចមួយចំនួននោះចេះតែមានគំនិត រំលោភបំពានយកដីរដ្ឋទើប លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានស្នើសុំចុះបញ្ជីដីរដ្ឋជា ( ទ្រព្យរដ្ឋ ) ដែលក្នុងនាម ឯកឧត្តមតំណាងឲ្យរដ្ឋតាមនីតិបុគ្គល ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានចេញលិខិតស្នើសុំចុះបញ្ជីដីរដ្ឋ នៅតាមឆ្នេទន្លេប៊ិនយី
ស្ថិតនៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូនស្រុកកោះធំ និងដីនៅភូមិកំពង់អុស ឃុំ កំពង់អុស ស្រុកពញាឮ តំណាងដោយឯកឧត្តមអភិបាលខេត្តកណ្តាលផ្ទាល់ជាតំណាងឲ្យដីរដ្ឋ ។

ជាមួយគ្នានោះបេីយោងតាមការបព្ជាក់ពីលោក លឹម ចាន់សុភី ប្រធានមន្ទីរសូរិយាដីខេត្តកណ្តាលបានបព្ជាក់ ប្រាប់ថាៈ ការចុះបញ្ជីដីរដ្ឋ ធម្មតា គឺត្រូវមាន តំណាងដោយរដ្ឋបាលខេត្ត រឺក៏រដ្ឋបាលស្រុក អញ្ចឹងអភិបាលខេត្ត គាត់ដាក់ក្នុងនាមដីរដ្ឋ តែអ្នកសារព័ត៌មានមួយចំនួនគាត់មិន យល់ចេះតែចុះផ្សាយខុសការពិត ពួកគាត់មិនបានសួរនាំខាងជំនាញ ហេីយជា ធម្មតាដីរដ្ឋត្រូវតែដាក់ឈ្មោះ តំណាងដោយបុគ្គល អញ្ចឹងអភិបាលខេត្ត គាត់ជាតំណាង រឺគាត់អាចផ្ទេរសិទ្ធឱ្យខាងណាមួយក៏បានដែរ ការចុះបញ្ជីដីរដ្ឋ តំណាងដោយអភិបាលខេត្ត គឺធ្វើឡើងដើម្បីគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ ព្រោះប្រសិនបើមិនចុះបញ្ជី ឈ្មួញមានអំណាចផ្សេងៗ គាត់ចេះតែឃើញដី អត់មានអ្នកកាន់កាប់ គាត់ទន្ទ្រានកាន់កាប់យកហើយអញ្ចឹងគោលបំណងរបស់រដ្ឋបាលសាលាខេត្ត ក៏ដូចជាគោលបំណងរបស់រាជរដ្ឋាភិបាល គឺទាមទារឱ្យមានការចុះបញ្ជីដី ដូចជាដីបឹងផ្សេងៗ គឺយើងត្រូវចុះជាសម្បត្តិរបស់រដ្ឋ នៅពេលដែលរដ្ឋត្រូវការ គឺរាជរដ្ឋាភិបាលជាអ្នក
សម្រេច មិនមែនរដ្ឋបាលខេត្តអ្នកសម្រេចនោះទេ។
លោកបានបន្តថា មកដល់ពេលនេះ យើងបានចុះបញ្ជីដីជាសម្បត្តិរដ្ឋ បានជាង១ពាន់ ហិកតាហើយដែលសុទ្ធតែតំណាង ដោយអភិបាលខេត្តទាំងអស់ ។

លោកបានអំពាវនាវ សូមឱ្យប្រជាពលរដ្ឋ ឬក៏ឈ្មួញ ដែលទិញលក់ដីធ្លី សូមឱ្យមកពិនិត្យ ឯកសារជាក់លាក់នៅមន្ទីររៀបចំដែនដី ដើម្បីចៀសវាងការ ទិញជាន់លើដីបឹងខាតបង់ផលប្រយោជន៍របស់ពួកគាត់ ហេីយមុននឹងទិញត្រូវសាកសួរពីប្រវត្តិដីឱ្យបានច្បាស់លាស់សិន ។
ការចុះបញ្ជីដីរដ្ឋតំណាងដោយអភិបាលខេត្ត គឺមិនមែនទើបតែធ្វើឡើងជំនាន់អភិបាលខេត្ត
កណ្តាលបច្ចុប្បន្នទេ គឺធ្វើឡើងជាយូរណាស់មកហើយ ប៉ុន្តែពីមុន គឺបានចុះតែបញ្ជីសារ
ពើភណ្ឌ័ អញ្ចឹងក្រោយមកចេះតែមានការទន្ទ្រានយកបណ្តាលឱ្យបាត់បង់ ដូច្នេះហើយ ទើប
រដ្ឋបាលខេត្ត បានសម្រេចថាត្រូវតែចុះបញ្ជីរហើយក្រសួងរៀបចំដែនដី ក៏ជម្រុញឱ្យមានការចុះបញ្ជីដីរដ្ឋ ព្រោះកាលណាយើងទុក ចេះតែមានការទន្ទ្រានកាន់កាប់ហើយ ។
លោកថា កាលណាយើងចុះបញ្ជីរ គឺយើងដឹងដែនកំណត់ ទីតាំងដីច្បាស់លាស់ អញ្ចឹងឈ្មួញ រឺប្រជាពលរដ្ឋគាត់ដឹង គឺគាត់លែងហ៊ានទន្ទ្រានកាន់កាប់ហើយ អញ្ចឹងវាគឺជាការទប់ស្កាត់ ការទន្ទ្រានកាន់កាប់ដោយឈ្មួញមួយចំនួនចេះតែបំផុសឱ្យប្រជាពលរដ្ឋទៅបង្កបង្កើនផល ហើយលក់ឱ្យឈ្មួញនោះ ។
លោកបញ្ជាក់ថា តាមផែនការ គឺតម្រូវឱ្យចុះបញ្ជីដីនៅខេត្តកណ្តាលឱ្យបានលឿន ហើយប្រហែលជានៅដើមខែមករា ឆ្នាំ២០១៩ អាច
នឹងចុះបញ្ជីដីរដ្ឋនៅទូទាំងខេត្តកណ្តាលអស់ហើយ ហើយដីដែលត្រូវចុះបញ្ជីជាសម្បត្តិរដ្ឋ៕

https://www.facebook.com/vanna.ramon/videos/pcb.1940982515990856/1869577853096210/?type=3&theater&ifg=1

អត្ថបទដែលជាប់ទាក់ទង