ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវបើកបវេសនការឆ្នាំសិក្សាថ្មី២០២៣- ២០២៤ នៅតាមគ្រឹះស្ថានអប់រំក្នុងខណ្ឌ ឫស្សីកែវទាំងចំនួន ១១ និងគ្រឹះស្ថានអប់រំ រដ្ឋស្មើនឹង១០ ទីតាំង

47

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៣ នៅតាមគ្រឹះស្ថានអប់រំក្នុងខណ្ឌ ឫស្សីកែវមានចំនួន ១១ គ្រឹះស្ថានអប់រំ រដ្ឋស្មើនឹង១០ ទីតាំង បានរៀបចំពិធីបើកបវេសនការឆ្នាំសិក្សាថ្មី២០២៣- ២០២៤ ក្រោមអធិបតីភាពថ្នាក់ដឹកនាំខណ្ឌ ដោយឡែក នៅវិទ្យាល័យ ឫស្សីកែវ លោក ឯក ឃុនដឿន អភិបាល នៃគណ:អភិបាលខណ្ឌឫស្សីកែវបាន អញ្ជើញចូលរួមជាប្រធានគណ:អធិបតី អមដោយ លោកអភិបាលរង ,ប្រធានការិយាល័យ ,លោកចៅសង្កាត់ឫស្សីកែវ និងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ២,៤៣២នាក់។

នាឱកាសនេះលោកប្រធានគណៈ អធិបតីបានអានសារលិខិត របស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាន ឧបត្ថម្ភថវិកាក្នុងការបើកបវេសនការ ៥០ម៉ឺនរៀល , សៀវភៅសរសេរ ២,២០០ក្បាល និង ឧបត្ថម្ភ ដល់សិស្សពូកែ ចំនួន ៥ នាក់ ក្នុងម្នាក់ទទួលបានថវិកា១០០ ដុល្លារ ។

១-វិទ្យាល័យឫស្សីកែវ ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងចូលរួមអមដំណើរដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ
២-អនុវិទ្យាល័យ បឋមហ៊ុនសែនចំរើនជាតិ ក្រោមអធិបតីភាពលោក សន សោភ័ណ្ឌ អភិបាលរងខណ្ឌ
៣- បឋមសិក្សា ពញាក្រែក ក្រោមអធិបតីភាពលោក អ៊ាន សុឃីម អភិបាលរងខណ្ឌ
៤-បឋមសិក្សា បឹងឈូក ក្រោមអធិបតីភាពលោក លឹម សាម៉ឺឌី នាយករដ្ឋបាលខណ្ឌ
៥- អនុវិទ្យាល័យ ទួលសុវណ្ណារាម ក្រោមអធិបតីភាពលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ
៦- បឋមសិក្សា ចំរើនរដ្ឋ ក្រោមអធិបតីភាពលោក ផល្លា ផលសម្បត្តិ នាយករងរដ្ឋបាលខណ្ឌ
៧- បឋមសិក្សា ឫស្សីកែវ ក្រោមអធិបតីភាពលោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ
៨-វិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ក្រោមអធិបតីភាពលោក អ៊ុត បូរិន្ទ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក
៩-បឋម តេជោហ៊ុនសែនទួលសង្កែ ក្រោមអធិបតីភាពលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១
១០-បឋមតេជោហ៊ុនសែនច្រាំងចម្រះ ក្រោមអធិបតីភាពលោក អ៊ួ ប៊ុណ្ណា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ
ឆ្លៀតក្នុងឱកាសនេះ ក្រោមការយកចិត្តទុករបស់លោកអភិបាលខណ្ឌ ក្នុងមួយសាលាទទួលបានថវិកាឧបត្ថម្ភ ៥០០,០០០រៀល សរុប ៥,០០០,០០០រៀល បន្ទាប់មកទៀតក៏មានការចែកជូនសម្ភារៈមួយចំនួនជូនដល់សិស្សពូកែ សិស្សក្រីក្រ ។

អត្ថបទដែលជាប់ទាក់ទង