ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ និង​វត្ថុ​តាងថ្នាំញៀន ​ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ​

101


​បន្ទាយ​មាន​ជ័យ​៖​ កម្លាំង​នគរបាល​ជំនាញ​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។​

​លោក​វរសេនីយ៍ឯក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឲ្យ​ដឹង​ថា​៖​មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​មក​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន ​នៃ​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត​ថា ​មាន​គេ​ចែក​ចាញ​គ្រឿងញៀន ​នៅ​ក្នុង​បន្ទប់​ជួល​លេខ​៥​ នៅ​ជា​នទី​១​ នៅ​ចំ​ណុ​ត​ខាងកើត​ផ្សារ​ត្រី​ ស្តិ​ត​នៅ​ភូមិ​ បា​លិ​លេ​យ្យ​១​ សង្កាត់​/​ក្រុង​ ប៉ោយ​ប៉ែ​ត​ ខេត្ត​ បន្ទាយ​មាន​ជ័យកាលពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ២០១៨ ​កម្លាំង​ជំនាញ​បាន​ទៅ​ដល់ក៏​សុំ​ធ្វើការ​ឆែកឆេរ​ រក​ឃើញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ឈ្មោះ​ ភាព​ រក្សា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ បា​លិ​លេ​យ្យ​១​ សង្កាត់​/​ក្រុង​ ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។ ​ជាមួយនឹង​ការ​ចុះ​ឆែកឆេរ​នេះ​ សមត្ថកិច្ច​ បាន​រក​ឃើញ​វត្ថុ​តាង​រួម​មាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​ កូន​ថង់​ធំ​ល្មម​,​ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​មាន​អក្សរ​LV​ ចំនួន​១៤៣​គ្រាប់​ កន្លះ​,​ ថ្នាំ​គ្រាប់​ពណ៌​លឿងខ្ចី​ចំនួន​ ៣០​គ្រាប់​ មាន​អក្សរ​ រ៉ូ​ឡិច​,​ថ្នាំ​គ្រាប់​ពណ៌​ខៀ​រ​ខ្ចី​ចំនួន​៩០​គ្រាប់​ មាន​អក្សរ​ រ៉ូ​ឡិច​,​ ថ្នាំ​ដប​កេ​តា​មីន​ ចំនួន​ ៦១​ដប​,​ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀ​ង​ចំនួន​ ២, ​ថ្នាំ​បន្ទះ​ចំនួន​១​ គ្រាប់​, ​សម្បក​ដប​កេ​តា​ម៉ី​ន​ចំនួន​ ៤៥៤​ដប​, ​គម្រប​ដប​កេ​តា​ម៉ី​ន​មួយ​ចំនួន​ រួម​និង​ប្រអប់​ថ្នាំ​កេ​តា​ម៉ី​ន​ចំនួន​ ០៥​ពណ៌​ខៀវ​, ​ថង់​កិប​មាត់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​, ​ថង់​ខ្មៅ​ មាន​រុំ​ស្គុ​ត​ចំនួន​ ០៤​សម្រាប់​ច្រក​ គ្រឿងញៀន​, ​ឆ្នាំង​សម្រាប់​សម្ងួ​ត​ថ្នាំ​ញៀ​ង​ចំនួន​ ០១​ គ្រឿង​, ​កេស​ក្រដាស់​ដែល​មាន​សរសេរ​លេខ​ទូរស័ព្ទ​ ភ្នំពេញ​ ប៉ោយ​ប៉ែ​ត​ចំនួន​ ០២​។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ ដោយ​ទទួល​បានការ​សារភាព​ ពី​ឈ្មោះ​ ភាព​ រក្សា​ កម្លាំង​នគរបាល​ ក៏​បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ​ ធុន​ សុ​គ​ន្ធា​ ភេទ​ ស្រី​២៦​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​២​ សង្កាត់​/​ក្រុង​ ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ មុន​របរ​ បុគ្គលិក​កាស៊ីណូ ​នៅ​ចំណុច​ច្រក​ទ្វា​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​៕

អត្ថបទដែលជាប់ទាក់ទង