ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លោះពាក្យសំដី បណ្តាលអោយភាគីម្ខាង បែកក្បាល និងម្ខាង ត្រូវចាប់ខ្លួន

43

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩ និង២៥នាទី នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនដៃដល់ម្នាក់ ដែលយកឈើជ្រុងវាយបែកក្បាល ក្នុងជម្លោះពាក្យសំដី នៅចំណុចផ្ទះគ្មានលេខ ផ្លូវមាត់ទន្លេ ក្រុមទី៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ផល មេសា អធិការររងទទួលផែនព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ រត្ន័ រស់បាទ ហៅ ប៉ែន ភេទប្រុស អាយុប្រហែល២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រងរបួសធ្ងន់បែកក្បាលលើចញ្ចើមស្តាំ ដេរចំនួន៦ថ្នេរ ស្នាមជាំកែងដៃសង្ខាងកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

ចំណែកជនដៃដល់ ទាំង២នាក់ មាន ៖
១-ឈ្មោះ ភួង ឌុយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ខឬស្សីកែវ (ឃាត់ខ្លួនមានសារធាតុញៀន)។
២-ឈ្មោះ ម៉េត ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅផ្ទះលេខគ្មាន ក្រុមទី៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(គេចខ្លួន) ។ សំភារៈដកហូតៈដំបងឈើជ្រុងចំនួន០១ ប្រវែង៦តឹក ។

បើតាមដំណើររឿង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៧ និង០០នាទី ជនរងគ្រោះឈ្មោះ រត្ន័ រស់បាទ បានចេញពីធ្វើការដើរទៅលេងនៅមាត់ទន្លេ ជាកន្លែងកើតហេតុ ពេលទៅដល់ បានជួបជនសង្សយ័ឈ្មោះ ភួង ឌុយ កំពុងអង្គុយផឹកស្រាថ្នាំនៅមុខផ្ទះ ខ្លួនក៏និយាយឌឺដងគ្នា រួចជនរងគ្រោះបានទៅអង្គុយផឹកស្រាបៀរ នៅផ្ទះអ្នកជិតខាង ស័ង្សយ ឈ្មោះ ភួង ឌុយ ខឹង ក៏បានទៅបបួលជនស័ង្សយ ឈ្មោះ ម៉េត ដោយកាន់ដំបងឈើជ្រុងម្នាក់មួយ ទៅវាយជនរងគ្រោះបណ្តាលអោយរងរបួស ហើយបានអ្នកជិតខាងជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកជនសង្សយ័ទាំងពីរនាក់ បានរត់គេចខ្លួន លុះដល់ម៉ោង១០ និង១០នាទី ថ្ងៃ០២ ខែធ្នូ ឆ្នាំ២០២៣ កំលាំងសមត្តកិច្ច ឃាត់បានជនសង្សយ័ម្នាក់ ឈ្មោះ ភួង ឌុយ នៅចំណុចភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦។

ចំពោះមុខជនសង្សយ័ ដែលឃាត់ខ្លួនបាន កំលាំងជំនាញខណ្ឌ+ប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ និងបន្តស្វែងរកបក្ខពួកនៅសេសសល់ ៕

អត្ថបទដែលជាប់ទាក់ទង