ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅសង្កាត់ទួលសង្កែ១

92

 

ភ្នំពេញ ៖ លោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូម្នាក់ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១”០០នាទីយប់ចំណុច ក្រុម៧ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ ពៅ សុភក្រ្ត័ ភេទប្រុស អាយុ៤៣ឆាំ្ន មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ បន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

ជនសង្ស័យមានឈ្មោះ សុខ ភក្រ្ត័ ភេទប្រុស អាយុ៣០ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សំភារៈដកហូតរួមមាន ៖ សោរខ្សៀរលេខ៨ចំនួន០១, ដែកសំប៉ែតចុងស្រូចចំនួន០១, ម៉ូតូ០១គ្រឿងម៉ាកសង់C125 ពណ៍ខ្មៅ សា្លកលេខកំពង់ស្ពឺ1C.0492 ( របស់ជនរងគ្រោះ ) និងបានប្រគល់ជូនមា្ចស់វិញ ។

បើតាមដំណើរឿង នៅមុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូមុខបន្ទប់ជួល ស្រាប់តែមានជនសង្ស័យម្នាក់ ដើរមកធ្វើសកម្មភាពឆ្កឹះសោរម៉ូតូ០១គ្រឿងលួចបានសំរេច និងជិះម៉ូតូរត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញទាន់ ក៏ស្រែកចោរៗ ផ្អើលឆោឡោដល់អ្នកជិតខាងកំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ជនសង្ស័យ០១នាក់ យកមកប៉ុស្តិ៍ ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង