ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទ ហិង្សា ប្រើដៃវៃទៅលើជនរងគ្រោះបណ្តាយឲ្យរងរបួស

81

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២:០៥នាទីថ្ងៃត្រង់ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្តែង ពីបទហិង្សា (ប្រើដៃទៅលើជនរងគ្រោះបណ្តាយឲ្យរងរបួស ហូរឈាម) ដែលបានឃាត់ខ្លួន និងប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៣E ផ្លូវលេខ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ប្រាក់ សំណាង ហៅណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលេខ ២៤៣ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង