សារមន្ទីរខេត្តបាត់ដំបង នឹងបើកទទួលភ្ញៀវបរទេសចូលទស្សនា ចាប់ពីដើមខែមករា ឆ្នាំ២០២៤
បាត់ដំបង៖ សារមន្ទីរ ខេត្ត បាត់ដំបង នឹង ចាប់ផ្ដើម លក់ សំបុត្រ សម្រាប់ ភ្ញៀវ ទេសចរ បរទេស ចូល ទស្សនា ចាប់ពី ថ្ងៃ ទី១ ខែ មករា ឆ្នាំ ២០២៤ ខាង មុខ នេះ តទៅ ហើយ ចំពោះ ភ្ញៀវ ទេសចរ ជា ជនជាតិ ខ្មែរ មិន តម្រូវ ឲ្យ មាន ការ បង់ ប្រាក់ ឡើយ។
យោង តាម សេចក្ដីជូនដំណឹង របស់ មន្ទីរ វប្ប ធម៌ និង វិចិត្រ សិល្បៈ ខេត្ត បាត់ដំបង បានឲ្យដឹងថា តម្លៃ សំបុត្រ ចូល ទស្សនា សារមន្ទីរ ខេត្ត បាត់ដំបង សម្រាប់ ភ្ញៀវ ជនជាតិ ខ្មែរ មិន មានការគិត ថ្លៃ នោះ ទេ ។ ហើយ ភ្ញៀវ បរទេស អាយុ ក្រោម ១០ ឆ្នាំ ខាង មន្ទីរ ក៏ មិន គិត ថ្លៃ សំបុត្រ ដូច គ្នា ប៉ុន្តែ ជនបរទេស ដែល មាន អាយុ ចាប់ពី ១១ ឆ្នាំ ឡើង ទៅ តម្លៃ សំបុត្រគឺ ១២.០០០ រៀល ក្នុង ១ នាក់ ( មាន សុពលភាព ១ ថ្ងៃ ) ។
សេចក្ដី ជូន ដំណឹងដដែលបាន បញ្ជាក់ ថា សម្រាប់ ជនបរទេស មាន អាយុ ក្រោម ១០ ឆ្នាំ មិន តម្រូវ ឲ្យ ទិញ សំបុត្រ តែ ត្រូវ បង្ហាញ ឯកសារ ពាក់ព័ន្ធ ឬ លិខិត ឆ្លង ដែន ទៅ កាន់ បញ្ជរ លក់ សំបុត្រ ឬ មន្ត្រី ឆែក សំបុត្រ។ ករណី ពុំ មាន ឯក សារ បញ្ជាក់ ច្បាស់លាស់ ភ្ញៀវ ត្រូវ បង់ ប្រាក់ ចូល ទស្សនា តាម ការ កំណត់ ដូច ក្នុង សេចក្ដីជូនដំណឹង ។
ជា មួយ គ្នា នេះ មន្ត្រី នៃ មន្ទីរ វប្ប ធ ម៏ និង វិចិត្រ សិល្បៈ ខេត្ត បាត់ដំបង បាន លើក ឡើង ដែរថា សារមន្ទីរ ជា កន្លែង ប្រមូល ផ្តុំ នូវ គ្រប់ ផ្ទាំង ទស្សនីយភាព ដែល រួម បញ្ចូល នូវ ផ្នែក វប្បធម៌ សិល្បៈ ចម្លាក់ ក្បូរក្បាច់រចនា និង សំណង់ ស្ថាបត្យកម្ម ដ៏ ល្អ ឯក ។ ហើយសារមន្ទីរ ខេត្ត បាត់ដំបង ត្រូវ បាន ដាក់ សម្ពោធ ឲ្យ ប្រើប្រាស់ កាលពី ថ្ងៃទី២៩ ខែ តុលា ឆ្នាំ១៩៦៨ ដោយ ស្ថាបត្យករ យាង (Yieng) ដែល ជា
ស្ថាបត្យករ ប្រចាំ ខេត្ត បាត់ដំបង និង ធ្វើ ការ នៅ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន នា សម័យ នោះ ផង ដែរ ។
យ៉ាង ណា មិញ សារមន្ទីរ និង សាល តាំង ពិព័រណ៍ វត្ថុ បុរាណ ខេត្ត បាត់ដំបង ក៏ ត្រូវ បាន ជួសជុល ឡើង វិញ ក្រោម ការ ឧបត្ថម្ភ គាំទ្រ ពី អង្គការ មិត្ត វប្បធម៌ ខ្មែរ FOKCI ដោយ ចំណាយ ថវិកា ជាង ២៧ម៉ឺន ដុល្លារ អាមេរិក និង ដាក់ សម្ពោធ ឲ្យ ប្រើប្រាស់ ជា ផ្លូវ ការម្ដង ទៀត កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៩ ក្រោម អធិបតីភាព លោក ស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និង លោក ងួន រតនៈ កាល ដែល លោក នៅ ជា អភិបាល ខេត្ត បាត់ដំបង។
លោក គឹ ម សោភ័ណ ប្រធាន មន្ទីរ វប្បធម៌ និង វិចិត្រ សិល្បៈ បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី6ខែធ្នូឆ្នាំ2023ថា សព្វថ្ងៃ នេះ មាន ចម្លាក់បដិមាប្រមាណ ១.៥០០ រូប ក្នុង នោះ មាន រូបចម្លាក់ ឬ វត្ថុ បុរាណ សាងសង់ រយ:ពេល ៧ ម៉ឺន ឆ្នាំ មក ហើយ ដែរ ដែល បាន កសាង តាំងពី សម័យ បុរេប្រវត្តិ មក ម្ល៉េះ។
សូមបញ្ជាក់ថា សារមន្ទីរ ខេត្ត បាត់ដំបង មាន ទីតាំង ស្ថិត នៅ តាម ដង ផ្លូវ លេខ ១ ខាងជើងវិមានឯករាជ្យប្រហែល ១០០ ម៉ែត្រ ចំកណ្ដាល ក្រុង បាត់ដំបង ៕ សំរិត