ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចោរឆក់ទូរស័ព្ទ ២នាក់

53

 

ភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ ២នាក់ ត្រូវកម្លាំងល្បាតនៃប៉ុស្តិ៍រដ្ឋបាលប្ញស្សីកែវ អន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ នៅចំណុចផ្លូវខាងសារិន ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ នាថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៣និង២០នាទី ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ រ៉ូ សាលី ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅ ផ្ទះលេខ២៤២៥ ផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរ នៅផ្ទះ ។

ចំណែកជនសង្ស័យចំនួន ២នាក់ ៖​ ១/ឈ្មោះ សន សុវណ្ណារ៉ា ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ផ្ទះជួលភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)(ឃាត់ខ្លួន)។
២/ឈ្មោះ យ័ន្ត ប៉ុនលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួល សង្កាត់កំបូល ខណ្ឌកំបូល
មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)(ឃាត់ខ្លួន) ។

សម្ភារៈដកហូត ៖ មធ្យោបាយធ្វើសកម្មភាព ម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ស៊េរី ២០២៣ ពណ៌ខ្មៅបៃតងពាក់ផ្លាកលេខ ភ្នំពេញ ១KH ០៦៤៥, ទូរស័ព្វមួយគ្រឿង ម៉ាករៀលមី (ជារបស់ជនរងគ្រោះ) ។

ប្រភពសមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក C១២៥ ស៊េរី ២០១៦ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FN៨៥០៤ ចេញពីផ្ទះ ទៅជិតដល់ជិតកន្លែងកើតហេតុ ជនរងគ្រោះ បានដកទូរស័ព្វមើលម៉ោង ក៏ត្រូវជនសង្ស័យដែលបានជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្វ រួចជិះគេច តែត្រូវជនរងគ្រោះ ជិះដេញពីក្រោយ និងស្រែកចោរៗ ស្របពេលនោះ កំលាំងល្បាតរបស់ប៉ុស្តិ៍ បានអន្តរាគមន៍ ឃាត់ខ្លួនបានភ្លាមៗ នៅចំណុចផ្លូវបេតុង ក្រុមទី០៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ យកមកប៉ុស្តិ៍ ដើម្បីធ្វើតំណត់ហេតុ សាកសួរយកចំលើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង