អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Khaleda Khaleda និងមនុស្សជំនិត ៣ នាក់ផ្សេងទៀតត្រូវជាប់គុក ៧ ឆ្នាំ នៅក្នុងករណីពុករលួយរបស់អង្គការ Zia Charitable Trust
ដាកា ៖ តុលាការនៃទីក្រុងដាកា នៃប្រទេសបង់ក្លាដែស នាថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសអតីតនាយករដ្ឋមន្រ្តី លោកស្រី ខាឡេដា ហ្ស៊ា (Khaleda Zia) និងបុគ្គល ០៣រូបទៀត ដាក់ពន្ធនាគាររយៈពេល ០៧ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
លោកស្រី Zia និងមន្រ្តីជំនិត ៣រូបទៀតនោះ រួមមាន លោក Harris Chowdhury ជាអតីតលេខាធិការនយោបាយរបស់លោកស្រី Khaleda ក៏រងការពិន័យជាទឹកប្រាក់១១.៩០៤ដុល្លារផងដែរ។ ការផ្តន្ទាទោសខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីនៅខែកុម្ភៈកន្លងទៅ អតីតមេដឹកនាំដែលជាប្រធានបក្សប្រឆាំងធំបំផុតនៅបង់ក្លាដែស ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធគារ ០៥ឆ្នាំ នៅក្នុងសំណុំរឿងពុករលួយមួយផ្សេងទៀត ទាក់ទិននឹងមូលនិធិកុមារកំព្រា ហ្ស៊ាអូផាណេច ត្រាស់ (Zia Orphanage Trust)។
យោងតាមសាលក្រមបានឱ្យដឹងថា ក្រៅពីលោកស្រីKhaledaនោះ ជនល្មើសដទៃទៀត ត្រូវបានផាកពិន័យជាប្រាក់ចំនួន 10 ពាន់lakh (លុយបង់ក្លាដែស) ក្នុងម្នាក់ៗ ដែលក្នុងនោះពួកគេនឹងត្រូវជាប់គុក 6 ខែទៀត។
នេះគឺជាការផ្តន្ទាទោសខ្ពស់បំផុតក្រោមច្បាប់ដែលមានស្រាប់។
គួរជម្រាបថា លោកស្រី Khaleda បាននិងកំពុងប្រឈមការចោទប្រកាន់ជាច្រើនករណី ក្នុងនោះរួមមាន ៥ករណី ទាក់ទិននឹងអំពើពុករលួយ និង ១៥ករណីទាក់ទិនការនៅពីក្រោយខ្នង អំពើហិង្សាលើចលនាប៉ះបោរ ប្រឆាំងរដ្ឋាភិបាល កាលពីឆ្នាំ២០១៤ ហើយលោកស្រី បានលើកឡើងជាសាជាថ្មីថា សំណុំរឿងទាំងអស់នេះ គឺជាការសងសឹកផ្នែកនយោបាយ៕