ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនដែលធ្លាប់រងបណ្តឹង បំប៉ោងគម្រោងជួសជុលផ្លូវឃុំលេប ឆ្នាំ២០២៣ ដេញថ្លៃបានថ្មីម្តងទៀត លើម្រោងដាក់ឲ្យដេញថ្លៃ ជួសជុលផ្លូវមួយ ខ្សែចម្លាយ១០គីឡូម៉ែត្រ សម្រាប់កញ្ចប់ថវិកាឆ្នាំ២០២៤

43

 

ស្ទឹងត្រែង ៖ គម្រោងដាក់ឲ្យដេញថ្លៃ ជួសជុលផ្លូវមួយ ខ្សែចម្លាយ១០គីឡូម៉ែត្រ សម្រាប់កញ្ចប់ថវិកាឆ្នាំ២០២៤ បានទៅលើក្រុមហ៊ុនមួយធ្លាប់មានរឿងអាស្រូវ ដោយការទេញថ្លៃនេះ ធ្វើឡើងនៅសាលាឃុំស្រែសំបូរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣។
ការដេញថ្លៃគម្រោងថ្នាក់ក្រោមជាតិនៅឃុំស្រែសំបូរនេះ មានក្រុមហ៊ុនចំនួន៥ចូលរួមដេញថ្លៃ។

នៅក្នុងចំណោមក្រុមហ៊ុនទាំង៥នោះ គឺមានតែក្រុមហ៊ុនមួយទេ ដែលដេញថ្លៃបានតម្លៃប៉ាន់ស្មាន ជាង១៣០លានរៀល។
គម្រោងដេញថ្លៃជួសជុលផ្លូវខាងលើ ក៏មានការចូលរួមពីគណៈកម្មាធិការលទ្ធកម្មឃុំ សម្របសម្រួលពីលោក កាន់ សាវុធ ប្រធានការិយាល័យផែនការវិនិយោគខេត្ត។ ក្រុមហ៊ុនចំនួន៥ ចូលដេញថ្លៃរួមមាន៖ ទី១.ក្រុមហ៊ុនហេង នីតា ទី២.ក្រុមហ៊ុន ម៉ាត់ ហាសាន់ ទី៣.ក្រុមហ៊ុន ញឹក ស៊ាងហេង ទី៤ក្រុមហ៊ុនសុធិរាជ ខនស្ត្រាក់សិន និងទី៥ក្រុមហ៊ុនជួរ ម៉ារី ខនស្ត្រាក់សិន។

អ្វីដែលគាត់សម្គាល់ ក្នុងការដេញថ្លៃជួសជុលផ្លូវគ្រួសក្រហមប្រវែង១០គីឡូម៉ែត្រទទឹង៦ម៉ែត្រ ដោយចាក់ដីបំពេញគ្រួសក្រហមកន្លែងខូចខ្លាំង ប្រវែង៣គីឡូម៉ែត្រ រួមកម្រាសគ្រួសក្រហមជាមធ្យម០,១៥ម៉ែត្រ និងស្លាកសញ្ញាគីឡូម៉ែត្រចំនួន២កន្លែង ក្នុងតម្លៃប៉ាន់ស្មាន១៣១,២៥៦,១០០រៀល។

ក្រុមហ៊ុនដែលមានអទិភាពឈ្នះដាច់គឺក្រុមហ៊ុន សុធិរាជ ខនស្ត្រាក់សិន ក្នុងតម្លៃទាបជាងគេមានទឹកប្រាក់១១៥,០០០,០០០រៀល ។ ក្រុមហ៊ុនដែលដេញបានលើកគម្រោងជួសជុលផ្លូវសម្រាប់ឆ្នាំ ២០២៤ គឺជាក្រុមហ៊ុនដែលធ្លាប់ទទួលរងការប្ដឹងផ្ដល់ ពីក្រុមហ៊ុនចំនួន៤ ក្នុងគម្រោងឆ្នាំ២០២៣។ ដោយបណ្ដឹងទាំងនោះ បានដាក់ទៅថ្នាក់ដឹកនាំខេត្ត និងស្ថាប័នក្រសួងពាក់ព័ន្ធរួចមកហើយ៕

អត្ថបទដែលជាប់ទាក់ទង