ចាប់ស្រ្តីសង្ស័យម្នាក់ ទិញកាបូបម៉ាក CHANEL COCO LIZARD HANDLE តម្លៃជិត៤០០០ដុល្លារ ហើយមិនបានទូរទាត់ប្រាក់ឲ្យជនរងគ្រោះ
ភ្នំពេញ៖ ស្រ្តីសង្ស័យម្នាក់ ដែលប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ Emily Emily ឆាតទៅជនរងគ្រោះដើម្បីចចារទិញកាបូបម៉ាក CHANEL COCO LIZARD HANDLE ក្នុងតម្លៃ៣៨០០ដុល្លារ ហើយមិនបានទូរទាត់ប្រាក់ឲ្យជនរងគ្រោះ ត្រូវបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៣។
នាថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី តាមដីការបង្គាប់ឲ្យនាំខ្លួនរបស់លោក ស សំណាង ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយកាលពី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ យោងបណ្តឹងរបស់ជនរងគ្រោះដែលបានមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ជនសង្ស័យខាងលើបានប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ Emily Emily ឆាតទៅជនរងគ្រោះដើម្បីចចារទិញកាបូបម៉ាក CHANEL COCO LIZARD HANDLE ក្នុងតម្លៃ៣៨០០ដុល្លា។ ក្រោយពីបានទទួលកាបូបរួច ជនសង្ស័យមិនបានទូរទាត់ប្រាក់ឲ្យជនរងគ្រោះឡើយ ។
បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕