ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាកាឯកភាពខណ្ឌឬស្សីកែវ ចុះទៅបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់ ភ្នាល់បាល់តាមអុីនធើណេត

72

 

ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង១២និង ៣០ នាទី គណៈបញ្ជាកាឯកភាពខណ្ឌឬស្សីកែវ លោកអភិបាលខណ្ឌ ឯក ឃុនឌឿន ដឹកនាំកម្លាំងចម្រុះ បានចុះទៅបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់ (ភ្នាល់បាល់តាមអុីនធើណេត) នៅចំណុចផ្លូវលេខ៥ ក្រុម៥ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងនោះ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ដែលមានឈ្មោះ ដូចខាងក្រោម៖
១-ឈ្មោះ ស្រេង រ៉ែម ភេទស្រីអាយុ២៦ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (ភ្នាក់ងារ) ។
២-ឈ្មោះ នៅ ហ្សាណា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះគ្មាន សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ភ្ងាក់ងារ) ។
៣-ឈ្មោះ ឯល ខទៀត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះ១ មុខរបរសន្តិសុខ យាមនៅកន្លែងបើកអុីនធើណេត ។
៤-ឈ្មោះ ម៉ក់ សុរាជ្យ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ៤០៣ ផ្លូវបេតុង មានទីលំនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (អ្នកលេង) ។

ក្នុងនោះ សមត្ថកិច្ចបានដកហូតសំភារៈ រួមមាន ៖
-ប្រាក់ចំនួន២០០០០០រៀល
-ម៉ាសុិនព្រិនចំនួន០២គ្រឿង
-សុីវិយូចំនួន១១គ្រឿង
-ឃីបតចំនួន១២គ្រឿង
-ទូរទស្ស័ន៍ចំនួន០៤គ្រឿង
-ម៉ៅចំនួន១២គ្រឿង
-កុំព្យូទ័រចំនួន១៧គ្រឿង
-ម៉ាសុីនកាំមេរ៉ាចំនួន០១
-កាំមេរ៉ាចំនួន០៨គ្រឿង
-ម៉ូតូម៉ាកZOOMER០១គ្រឿងពណ៍ទឹកប្រាកពាក់ស្លាកលេខភ្នំពេញ១GC-០៨១២។
-ម៉ូតូម៉ាកហុងដាC១២៥ពណ៍ខ្មៅពាកស្លាកលេខភ្នំពេញ១IU-៧៤៣៩
-ម៉ូតូហុងដាC១២៥ពណ៍ខ្មៅពាកស្លាកលេខភ្នំពេញ១DE-៣៤៧០ ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង