ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ បើកបរត្រាក់ទ័រភ្ជួរដីបណ្ដាលឱ្យផ្ទុះមីនខូចខាតត្រាក់ទ័រ និងជនរងគ្រោះរបួសធ្ងន់

42

 

ខេត្តបាត់ដំបង៖ អាជ្ញាធរមីន បានប្រកាសថា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ មានឧប្បត្តិហេតុផ្ទុះមីនមួយករណីនៅភូមិកញ្ចាំង ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងហេតុការណ៍នោះកើតឡើងដោយសារប្រជាពលរដ្ឋមានឈ្មោះ ភន ភេទ ភេទ ប្រុស អាយុ២៨ឆ្នាំ បើកបរត្រាក់ទ័រភ្ជួរដីបណ្ដាលឱ្យផ្ទុះមីនខូចខាតត្រាក់ទ័រ និងជនរងគ្រោះរបួសធ្ងន់។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅរុករានតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

អត្ថបទដែលជាប់ទាក់ទង