ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គាធិការក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវលើបណ្ដឹងប្ដឹងលោក គឹម ជាតិ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ករណីគៀបសង្កត់យកលុយពីម្ចាស់ទីតាំងលក់ស្រា ចំនួន១០ម៉ឺនដុល្លារ និងស្រា៤៨ដប

78

 

ភ្នំពេញ៖ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានក្រុមហ៊ុនលក់ស្រាមួយ ប្ដឹងទៅកាន់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្ដរាគមន៍ បន្ទាប់ពីលោកបានចោទប្រកាន់ថា ក្រុមហ៊ុននោះមិនស្របច្បាប់ ហើយដើម្បីអាចបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវបង់លុយចំនួន១០ម៉ឺនដុល្លារ និងដកហូតស្រា៤៨ដប ទាំងដែលក្រុមហ៊ុននោះ ជាក្រុមហ៊ុនស្របច្បាប់។

ចំពោះបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប តាមរយៈក្រុមមេធាវី ស៉ីនហាន បានដាក់ចូលដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រួចរាល់ហើយ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីឲ្យលោក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជួយស្រាវជ្រាវ និងអន្ដរាគមន៍ និងតម្រូវឲ្យឯកឧត្តម គឹម ជាតិ ប្រគល់លុយចំនួន១០ម៉ឺនដុល្លារ និងស្រា៤៨ដបនោះត្រឡប់មកវិញ ហើយចាត់វិធានការតាមផ្លូវច្បាប់។

ឆ្លើយតបជាមួយបណ្ដឹងនេះ លោក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយឲ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះថា លោកបានទទួលនូវពាក្យបណ្ដឹងប្ដឹងឯកឧត្តម គឹម ជាតិ ប្រាកដមែន ហើយពេលនេះកំពុងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើការស្រាវជ្រាវ។ លោកអគ្គាធិការ បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងសុំគោលការណ៍ទៅលើហើយ»។

 

អត្ថបទដែលជាប់ទាក់ទង