ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧ ត្តមនេត្រ ភត្ដ្រា មន្ដ្រីព័ត៏មានត្រូវតែពង្រឹងសមត្ថភាព និងគុណ ភាពខ្លួន ក្នុងការសរសេរដំណឹងទាន់ហេតុការណ៍

41

 

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភត្ដ្រា រដ្ឋមន្ដ្រីព័ត៏មានត្រូវតែពង្រឹងសមត្ថភាព និងគុណ ភាពខ្លួន ក្នុងការសរសេរដំណឹងទាន់ហេតុការណ៍ ។
ឯកឧត្តមនេត្រ ភត្ដ្រា បានបញ្ជាក់បែបនេះ
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញ ស្តីពី ការសរសេរដំណឹងទាន់ហេតុការណ៍ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។
មណ្ឌលបណ្តុះបណ្តាល និងវិក្រឹត្យវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មានបាន បណ្តុះបណ្តាល ជំនាញ សរសេរព័ត៌មាន ដល់មន្ត្រីយកព័ត៌មាន សរសេរព័ត៌មាន ដើម្បីបង្កើនសមត្ថភាព និងការយល់ដឹងកាន់តែច្បាស់ពីដំណឹងទាន់ ហេតុការណ៍ មាន គុណភាព ប្រកបដោយវិជ្ជាជីវៈក្នុងការចូល រួមផ្តល់ព័ត៌មានពិត ត្រឹមត្រូវ លឿន និងមានការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមនេត្រ ភត្រា្ត រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលជំនាញសរសរព័ត៌មាន នេះគឺជារឿងសំខាន់ដើម្បីបង្កើនសមត្ថភាពមន្រ្តីអ្នកយកព័ត៌មាន អត្ថាធិប្បាយ ពិធីករ ពិធីការិនី បានដឹងច្បាស់ថា អ្វីជាដំណឹង ព័ត៌មានទាន់ហេតុការណ៍ គុណតម្លៃនៃព័ត៌មាន របៀបចាប់ខ្លឹមសារ  ក្នុងការបម្រើឱ្យអ្នកអាន អ្នកស្ដាប់ អ្នកទស្សនារបស់ខ្លួន។

ឯកឧត្តមបន្តថា បច្ចុប្បន្នកំណើនអ្នកសារព័ត៌មានប្រជាជនច្រើន ធ្វើឱ្យកើនឡើងនូវព័ត៌មានបំភ្លៃ និងមិនមានប្រភពច្បាស់លាស់ ។ ហេតុដូច្នេះការបើកវគ្គបណ្ដុះបណ្ដាលនេះឡើង គឺដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាអ្នកសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា មួយវិញទៀតដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា មិនត្រឹមតែក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាននោះ ទេ គឺទាំងអ្នកសារព័ត៌មានលោកផងដែរ ដើម្បីជាមូលដ្ឋានក្នុងការផលិតនិងសរសេរអត្ថបទព័ត៌មានដែល មានគុណភាពស្របតាម វិជ្ជាជីវៈ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាគ្រូ បង្គោលក្នុងវគ្គបណ្តុះបណ្តាល បានលើក ឡើងថា ការសរសេរព័ត៌មានត្រូវឈរលើសីលធម៌ និងក្រមសីលធម៌ទាក់ទងនឹងវិជ្ជាជីវៈការងារ ចេះការងារទំនាក់ទំនង សាធរណៈ បង្កើនចំណេះដឹងទូទៅអានស្តាប់ និងមើលឱ្យបានច្រើន ចេះក្តាប់សភាពការណ៍នយោបាយ និងសេដ្ឋកិច្ចឱ្យបានល្អ ដើម្បីវិភាគឱ្យបានស៊ីជម្រៅ និងសុក្រិត។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានឱ្យដឹងដែរថា អ្នកសារព័ត៌មានត្រូវ ពិនិត្យមុនការផ្សាយនូវ អក្ខរាវិរុទ្ធ ការ ប្រើប្រាស់ពាក្យ ភាសា និងប្រយោគ ព្រមទាំងរូបភាពពាក់ព័ន្ធនឹងប្រធាន បទរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅនឹងអត្ថបទ ព័ត៌មាន។
ក្នុងវគ្គសិក្សានេះដែរ មន្ដ្រីជាន់ខ្ពស់ផ្នែកច្បាប់ប្រចាំក្រសួងព័ត៏មាន បានលើកឡើង និង រំលេចផងដែរថា អ្នកសាព័ត៌មានត្រូវយល់ ដឹងពីក្របខ័ណ្ឌច្បាប់ទាក់ទងសិទ្ធីសេរីភាពសារព័ត៌មាន (បទដ្ឋានគតិយុទ្ធជាតិ & អន្តរជាតិ) ក្រមសីលធម៌ ព័ត៌មាន និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានរាប់ទាំងផ្នែករដ្ឋបាល រដ្ឋប្បវេណី និងព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានមន្រ្តីផ្នែកព័ត៌មាន ចំនួន ៤១នាក់ ទទួលការបណ្តុះបណ្តាលនេះ។ ក្រសួងព័ត៌មានបានបើកដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យ វិជ្ជាជីវៈសារព័ត៌មាន និងក៏បើកទូលាយសម្រាប់បងប្អូនអ្នកសារព័ត៌មាន និងអ្នកកាសែតប្រជាជនដែលមានបំណងចូលរួមក្នុងវគ្គ បណ្តុះបណ្តាលខ្លីដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន៕ សំរិត

អត្ថបទដែលជាប់ទាក់ទង