ភ្ញៀវទេសចរណ៍បរទេសមួយរូប និងជនជាតិខ្មែរមួយរូប ដែលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារទៅជួយសង្គ្រោះ នៅក្រុងកោះរ៉ុង
ក្រុងកោះរ៉ុង-នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង ១៦:៥០នាទី អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តី ជាជនបរទេសម្នាក់ និងបុរសជនជាតិខ្មែរម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ចំនុចព្រែកតាសុខ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនបរទេសរងគ្រោះ និងបុរសជនជាតិខ្មែរ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យត្រូវរបួ..សធ្ងន់ធ្ងរ។
ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ភ្លាមៗ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកជនបរទេស ជាជនរងគ្រោះ។ជនរងគ្រោះទាំងពីរមានឈ្មោះ
១-ឈ្មោះ Annone floer ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិបារាំង(រងរបួ..សបាក់ជើង)។
២-ឈ្មោះ អន់ វ៉ាឃីន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ (រងរបួ..សត្រង់ចុងជើង)
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕